ឆេ​ល​ស៊ី​ព្រមព្រៀង​តម្លៃ​ផ្ទេរ​១១៥​លាន​ផោន សម្រាប់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ​

799
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ថា ក្លិប​ឆេ​ល​ស៊ី​បាន​ព្រមព្រៀង​លក់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ទៅ​ឲ្យ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) ក្នុងតម្លៃ​១១៥​លាន​ផោន ស្របពេល​កីឡាករ​បែលហ្ស៊ិក​រូបនេះ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ប្រាក់​ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។

​ហា​ហ្សា​ដ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​មក​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ មួយ​រយៈពេល​មកហើយ​។ កីឡាករ​រូបនេះ​ធ្លាប់​បញ្ជាក់​ផងដែរ​ថា ខ្លួន​ត្រៀម​សម្រេច ចិត្ត​ជុំវិញ​អនាគត​នៅ​ដំណាច់​រដូវ​កាល​នេះ​។

​គេ​រំពឹង​ជាទូទៅ​ថា កីឡាករ​រូបនេះ នឹង​ក្លាយជា​ផ្នែក​សំខាន់​នៃ​ក្រុម​ជម្រើស​ថ្មី​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ។

​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លិប Real Madrid បាន​និយាយថា “​យើង​កំពុងធ្វើការ​ងារ​លើ​គម្រោង ដើម្បី​ធ្វើ​ឲ្យ​មាន​ក្តី​សុបិន​ឡើងវិញ ហើយ​នោះ​ជា ចំណុច​ដែល​យើងទាំងអស់គ្នា​ស្រេកឃ្លាន​និង​ចង់បាន​”​។

​លោក​បន្តថា “​ខ្ញុំ​មាន​សុបិន​ថា ហា​ហ្សា​ដ នឹង​មកដល់​នៅ​ឆ្នាំនេះ​។ តោះ​រៀបចំ​ក្រុម​ដ៏​ល្អ មួយ​នៅ​ឆ្នាំនេះ​។ ខ្ញុំ​ចាប់អារម្មណ៍​នឹង ហា​ហ្សា​ដ ហើយ​ខ្ញុំ​សង្ឃឹមថា គាត់​នឹង​មក​នៅ ឆ្នាំនេះ​។ គាត់​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​”​។

​ក្រុម​ឆេ​ល​ស៊ី​បានបញ្ចប់​រដូវ​កាល​ជាមួយ​ពិន្ទុ​ខ្ពស់​គួរសម បន្ទាប់ពី​ទទួលបាន​កៅអី សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ