ឆេ​ល​ស៊ី​មាន​គម្រោង​ផ្ទេរ​ខ្សែការពារ ចា​ម៉ា​ល់ ឡាស​សេល​ឡេស

882
ចែករម្លែក

​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​បានចាត់ទុក​ខ្សែការពារ ចា​ម៉ា​ល់ ឡាស​សេល​ឡេស (Jamaal Lascelles) របស់​ក្លឹប Newcastel ជា​ខ្សែការពារ ច​ន ធើ​រី (John Terry) បន្ទាប់​។​

​ឆេ​ល​ស៊ី​នឹង​ដាក់សំណើ​ផ្ទេរ​៣០​លាន​ផោន​សម្រាប់​ខ្សែការពារ​កណ្តា​លវ័យ​២៤​ឆ្នាំ​រូបនេះ​នៅ​រដូវក្តៅ បន្ទាប់ពី​ចាប់អារម្មណ៍​នឹង​ទេពកោសល្យ​លេង​និង​ជំនាញ​ដឹកនាំ​ក្រុម​។​
​ ​
​ឡាស​សេល​ឡេស ចាប់ផ្តើម​ក្លាយជា​កីឡាករ​ឆ្នើម​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹប Newcastle កាលពី​ខែសីហា​ឆ្នាំ​២០១៤ ក្រោយ​ផ្ទេរ​ពី​ក្លឹប Nottingham Fores​។​
​ ​
​ឡាស​សេល​ឡេស បាន​ក្លាយជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​របស់លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ដែល​ត្រូវ​ប្រជែង​ដើម្បី​រំដោះខ្លួន​ចេញពី​តំបន់​កាត់ចេញ​។ ក្លឹប Newcastel ទំនងជា​ស្ទាក់ស្ទើរ​មិន​ចង់​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​នោះទេ​។​
​ ​
​កាលពី​ខែសីហា​ឆ្នាំ​២០១៦ ឡាស​សេល​ឡេស បាន​ក្លាយជា​ប្រធាន​ក្រុម​ហើយ​ទទួល​បានការ ចាប់អារម្មណ៍​ច្រើន​ទាំង​ក្រៅ​និង​ក្នុង​ទីលាន​ប្រកួត ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​ជ្រើសរើស​កីឡាករ របស់​ឆេ​ល​ស៊ី​ប្រៀបប្រដូច កីឡាករ​រូបនេះ​ទៅនឹង​កីឡាករ ច​ន ធើ​រី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ចា​ម៉ា​ល់ ឡាស​សេល​ឡេស (Jamaal Lascelles)