ឆេ​ល​ស៊ី​មាន​ទំនុកចិត្ត​ថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ កា​លូ​ម វី​ល​សិន នៅ​ខែមករា​

614
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី អន្ទះសា​ចង់បាន​កីឡាករ ម្នាក់ទៀត ដើម្បី​ប្រជែង​ជាមួយ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) និង​កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ។​
​ ​
​លោក​កំពុង​សម្លឹងមើល​កីឡាករ កា​លូ​ម វី​ល​សិន (Callum Wilson) ដែល​នឹង​ក្លាយ ជាទី​ចំណាប់អារម្មណ៍​ជាថ្មី​នៅពេល​កីឡាករ​រូបនេះ​វិលត្រឡប់​ពី​បញ្ហា​របួស​នៅ​ថ្ងៃ​សៅរ៍​។​
​ ​
​វី​ល​សិន រកបាន​៨​គ្រាប់​និង​បង្កើត​ឱកាស​៥​លើក ក្នុងការ​បង្ហាញមុខ​១៥​ប្រកួត​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក មុន​ដំណើរ​ប្រកួត​របស់​ក្រុម Bournemouth ទៅកាន់​ទឹកដី​របស់​ក្រុម Wolves ។​
​ ​
​លោក សារី ចង់បាន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ខណៈពេល​ក្លឹប ឆេ​ល​ស៊ី​កំពុង​ព្យាយាម​រក្សា​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​តាំងពី​ដើមរដូវ​កាល​កន្លងមកនេះ​។​

​ឆេ​ល​ស៊ី​រីករាយ​នឹង​ផ្តល់ប្រាក់​ជាង​៣០​លាន​ផោន​សម្រាប់​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ ដែល​រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម USA ក្នុងការ​បង្ហាញមុខ​លើកដំបូង ជាមួយ​ក្រុម​អង់គ្លេស​កាលពី​ខែវិច្ឆិកា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ កា​លូ​ម វី​ល​សិន (Callum Wilson)