ឆេ​ល​ស៊ី​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ៧២​លាន​ផោន​សម្រាប់​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា​

841
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​ត្រៀម​ចំណាយ​ប្រាក់​ច្រើន​បំផុត​៧២​លាន​ផោន​សម្រាប់​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា បា​ឡា​ហ្គា (Kepa Arrizabalaga) របស់​ក្លឹប Athletic Bilbao បន្ទាប់ពី​យល់ព្រម​នឹង លក្ខខណ្ឌ​ទិញ​ផ្តាច់​។​
​ ​
​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ គ្រោង​នឹងធ្វើ​ដំណើរ​មក​ទីក្រុង​ឡុង​ដ៍ ជា​អ្វីដែល​អា​ចព​ន្លឿ​ន​ដល់​ការ ចាកចេញ​របស់​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ទៅកាន់​ក្លឹប Real Madrid ។​
​ ​
​កិច្ចព្រមព្រៀង​នេះ​មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង​ទឹកប្រាក់​៦៦,៨​លាន​ផោន ដែល​ក្លឹប Liverpool បាន​ចំណាយ ដើម្បី​ផ្ទេរ​កីឡាករ អា​លី​សិន (Alisson) កាលពី​ខែ​មុន​ទៅទៀត​។ កីឡាករ​ប្រេ​ស៊ី​ល អា​លី​សិន គឺជា​ជម្រើស​ទី​១​របស់​ឆេ​ល​ស៊ី ដើម្បី​ជំនួស ខ​ត​ធឹ​ស ប៉ុន្តែ​កីឡាករ​រូបនេះ​ចង់​ធ្វើ ការងារ​ជាមួយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ច្រើនជាង​។​
​ ​
​ខ​ត​ធឹ​ស ធ្វើ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​មិន​សប្បាយចិត្ត​ដោយ​មិន​ព្រម​ចូលរួម​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ នេះ ជា​កិច្ចប្រឹងប្រែង ដើម្បី​ផ្ទេរ​ទៅ​ក្លឹប​ជើងឯក​ឆេ​ម​ពាន​លី​ក ដែល​រំពឹងថា នឹង​ផ្តល់​តម្លៃ ៣៥​លាន​ផោន​សម្រាប់​អ្នកចាំទី​បែលហ្ស៊ិក​រូបនេះ ស្របពេល​អនុញ្ញាត​ឲ្យ​ខ្សែបម្រើ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ខ្ចី​ជើង​មក​ឆេ​ល​ស៊ី​ផងដែរ​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​ចាប់ផ្តើម​ផ្តោត​ការយកចិត្តទុកដាក់​លើ កេ​ប៉ា ស្របពេល​ទីផ្សារ​ទិញដូរ​កីឡាករ ជិត​បិទទ្វារ ហើយ​ពួកគេ​មានការ​បារម្ភ​ពី​ជម្រើស​ផ្សេងទៀត​ផងដែរ​។ កេ​ប៉ា ស្ទើរតែ​ចូលរួម​ជា មួយ​រៀល​ម៉ា​ឌ្រី​ដ​ទៅហើយ​កាលពី​ខែមករា ប៉ុន្តែ​បរាជ័យ​ដោយសារតែ​តម្លៃ​។ ក្លឹប Napoli ក៏​ធ្លាប់​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ផងដែរ​។​
​ ​
​បើទោះបីជា​នៅ​ក្មេង កេ​ប៉ា ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកចាំទី​ឆ្នើម​ម្នា​ក់នៅ​អេ​ស្ប៉ា​ញ ហើយ​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​សម្រាប់​វើ​ល​ខាប់​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga)