ឆេ​ល​ស៊ី​សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ

835
ចែករម្លែក

ក្លឹប Leicester City ចង់បាន​ប្រាក់​៤០​លាន​ផោន​ពី​ឆេ​ល​ស៊ី​សម្រាប់​កីឡាករ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater)​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ចុះ កិច្ចសន្យា​ថ្មី​កាលពី​រដូវក្តៅ​ឆ្នាំមុន ហើយ​នៅសល់​រយៈពេល​បួន​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា ប៉ុន្តែ​ចង់​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី ដែល​សំណើ​ដំបូង​របស់ខ្លួន​ត្រូវបាន​ច្រានចោល​នោះ​គ្រោង​នឹងដាក់​សំណើ​ថ្មី​២៥​លាន​ផោន​បូករួម​ប្រាក់​បន្ថែម​ផ្សេងទៀត​។​
​ ​
​តម្លៃ​នេះ​នឹងត្រូវ​ច្រានចោល ប៉ុន្តែ​សំណើ​ណាមួយ​ក្បែរ​៣០​លាន​ផោន បូករួម​ប្រាក់​បន្ថែម​នឹងធ្វើ​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង​បាន​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចង់​បង្កើន​ជម្រើស​របស់លោក បន្ទាប់ពី​លក់​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ទៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហើយ​បាន​សម្លឹងមើល​គោលដៅ​ផ្ទេរ​មួយចំនួន​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឌ្រិ​ង​វ៉​ត​ធើ វ័យ​២៧​ឆ្នាំ បាន​ចុះ​កិច្ចព្រមព្រៀង​បួន​ឆ្នាំ ជាមួយ​ក្លឹប Leicester ហើយ​គឺជា​កម្លាំង​ស្នូល​សម្រាប់​ផែនការ​របស់លោក ក្រិ​ក សេក​ស្ពៀ (Craig Shakespeare) ៕ ប្រែ​សម្រួល ពិសិដ្ឋ​

កីឡា ករ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater)