ឆេ​ល​ស៊ី​ស៊ើបសួរ​ព័ត៌មាន​ជុំវិញ​ខ្សែការពារ​ស្តាំ ចូ​អាវ កាន​សេ​ឡូ​

987
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ ចូ​អាវ កា​សេ​ឡូ (Joao Cancelo) របស់​ក្លិប Valencia ។​
​ ​
​គេ​រំពឹងថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លឹប Juventus បន្ទាប់ពី​ក្លឹប Tottenham បន្ថយ​ចំណាប់អារម្មណ៍​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​បាន​សួរនាំ​អំពី​ស្ថានភាព របស់​កីឡាករ​រូបនេះ ខណៈ​ពួកគេ​កំពុង​ស្វែងរក​ខ្សែការពារ​ស្លាប​ថ្មី​។​
​ ​
​ពួកគេ​នៅ​បន្ត​ទាក់ទង​ជាមួយ​ក្លិប Paris Saint-Germain ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ Serge Aurier ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​អាច​នឹង​រាំងស្ទះ​ដោយសារ​រឿងក្តី​តុលាការ​។​
​ ​
​តោ​ខៀវ​ឆេ​ល​ស៊ី​ក៏បាន​ដាក់សំណើ​២៥​លាន​ផោន​សម្រាប់​កីឡាករ​អា​សេ ណ​ល អា​ឡិ​ក អុក​ស្លេ​ដ​ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) ផងដែរ ដែល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ ទៀត​នោះ​។​
​ ​
​កីឡាករ​អង់គ្លេស​រូបនេះ​ធ្វើបាន​ល្អ​នៅ​តំណែង​ខ្សែការពារ​ស្លាប​នាពេល​ថ្មីៗ​នេះ ហើយ​អាច​នឹង ស័ក្តិសម​ជាមួយ​ទម្រង់​លេង​៣-៤-៣ របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។
​ ​
​កីឡាករ កាន​សេ​ឡូ គឺជា​អាទិភាព​សម្រាប់​ក្លឹប Juventus ដែល​ទំនងជា​ចង់​ដាក់ជំនួស​តំណែង ឌែ​នី អាល​វ៉េ​ស (Dani Alves) ៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែការពារ ចូ​អាវ កា​សេ​ឡូ (Joao Cancelo)