ឆែកឆេរ​រកឃើញ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​គ្មាន​ស្លាក​សញ្ញា​ជាច្រើន​នៅ​ថ្មពួក​

1042
ចែករម្លែក
  • 31
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​កាំកុងត្រូល​និង​ពាណិជ្ជកម្ម បាន​ឆែកឆេរ​រកឃើញ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​គ្មាន​ស្លាក​សញ្ញា​ជាច្រើន នៅពេល​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ នៅតាម​ផ្ទះ​តៀម​ហាង និង​តូប​ក្នុង​ផ្សារ​៣​កន្លែង​នៅ​ឃុំ​គំរូ និង​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ បាន​និយាយថា ការចុះ​តន​រួត​ពិនិត្យ​លើក​នេះ មន្ត្រី​ជំនាញ​បាន​ផ្តោត​ខ្លាំង​លើ​គុណភាព កាលបរិច្ឆេត​ប្រើប្រាស់ ការ​វេច​ខ្ចប់ ស្លាក​សញ្ញា ។ នេះ​ជា​ជាការ​ទទួលខុសត្រូវ មន្ត្រី​ជំនាញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ ដើម្បី​ចូលរួមចំណែក​លើ​សុខទុក្ខ សុវត្ថិភាព សុខភាព​ជូន​ប្រជាជន​។​

​លោក​បន្តថា ក្នុងនោះ មន្ត្រី​ក៏​ណែនាំ​អាជីវករ អ្នកលក់ដូរ​ពី​របៀប​មើល​គុណភាព កាលបរិច្ឆេទ ពី​ការ​វេច​ខ្ចប់ ពី​ស្លាក​សញ្ញា ពិសេស​ទំនិញ​មាន​កាលបរិច្ឆេទ​ប្រើប្រាស​ខ្លីៗ ក្រោម​១​ឆ្នាំ ក្រោម​៦​ខែ ក្រោម​៣​ខែ និង​ទំនិញ​ដែល​គ្មាន​ប្រភព​ទី​ផលិត​។ ហើយ​លើក​នេះ លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រី​កាំកុងត្រូល​បាន​ព្រមាន​ខ្លាំងៗ​ដល់​អ្នកលក់​ទំនិញ​ដែល​ធ្លាប់ធ្វើ​កិច្ចសន្យា​មិន​តាំង​លក់ទំនិញ​ដែលមាន​បញ្ហា​ដូចខាងលើ និង​ទំនិញ​គ្មាន​ស្លាក​។ លោក​បញ្ជាក់ថា បើ​លើក​ក្រោយ​ឃើញ​ទំនិញ​បែបនេះ​ទៀត មន្ត្រី​ជំនាញ​នឹង​រឹបអូស​ទំនិញ ហើយ​កសាង​សំណុំរឿង​បញ្ជូន​អ្នកលក់​អោយ​តុលាការ​ចាត់ការ​តាមច្បាប់​ហើយ​។ គ្មាន​ការសន្យា​លើ​កី​៣ អី​ទេ​។ ជាពិសេស​គឺ​កម្ទេច​មី​ដែល​ហា​នី​យ​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​អាហារ​ជីវិត​កុមារ​ដែល​តែង​ចូលចិត្ត​ហូប​អាហារ​នេះ​។ និង​អាហារ​ដែលមាន​ដាក់​លាយ​សារ​ធាតុគីមី​ហាមឃាត់​។

​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​លើក​នេះ សមត្ថកិច្ច​លោក​បាន​រកឃើញ​ទំនិញ​ម្ហូបអាហារ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព​និង​ទំនិញ​គ្មាន​ស្លាក​សញ្ញា​ឬ​វេច​ខ្ខប់​គ្មាន​ស្តង់ដារ​ជាច្រើន រួមមាន : ១- ទឹកក្រូច​កំប៉ុង ហ្វែ​នតា​១៤ កំប៉ុង ២- ភេសជ្ជ​: volt ២៤​ដប ៣- ទឹកក្រូច​ដប​ធំ BIG ២​ដប ៤ – កំទេច​មី ហាមឃាត់ ២៦​កញ្ចប់ ៥- នំ​ស្រួយ​លី លី ២៨ កញ្ចប់ ៦- ត្រីខ កំប៉ុង គ្មាន​ស្លាក​សញ្ញា ១០​កំប៉ុង ៧- ស្ករ​គ្រាប់​គ្មាន​ស្លាក​សញ្ញា ៩ កំប៉ុង ៨- កំទេច​មី គ្មាន​ស្លាក​សញា ៩​កញ្ចប់ ៩- ទឹកក្រូច​ដប​តូច ៤​ដប ១០- ទឹកក្រូច​ដប​ធំ BIG ៦​ដប​។ ១១-​ទឹក​ក្រូ​វ​ដប​ធំ ហ្វែ​នតា ៦​ដប​។ ១២- ទឹកក្រូច​ដប​ធំ​កូ​កា កូ​ឡា ៦​ដប ។ ១៣- ទឺ​ក​ត្រី ២​ដប​និង​១៤-​ត្រីខ ៤៥​កំប៉ុង ។ សរុប ទម្ងន់​១៣៣,៩០​គ​ក្រ​។

​ទំនិញ​ខាងលើ ភាគច្រើន​បាន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស និង​ខូចគុណភាព​។​

​មន្ត្រី​ជំនាញ​វាយតម្លៃថា មូលហេតុ​បានជា​មន្ត្រី​ឆែកឆេរ​រកឃើញ​ទំនិញ​មាន​បញ្ហា​ដូចខាងលើ​ច្រើន​បែបនេះ ទី​១-​មកពី​ម្ចាស់​ឬ​អ្នកលក់​មិនសូវ​យកចិត្តទុកដាក់​ពិនិត្យ​ទំនិញ​ខ្លួន​។​ទី​២- មកពី​មិន​គោរព​កិច្ចសន្យា ហើយ​ប្រមាទ​ផ្លូវច្បាប់ និង​ទី​៣- ដោយសារ​ការលក់​មិនសូវ​ដាច់ ទើប​ចេះតែ​ទុក​ទំនិញ​ចោល​អោយ​ខូចគុណភាព ហួស​កាលកំណត់​ប្រើប្រាស​បែបនេះ​៕