ឆ្កែ​កូនកាត់​កំពុង​បង្ក​ភាព​ជ្រួលជ្រើម​ពេញ​បណ្ដាញ​សង្គម​

186
ចែករម្លែក

​ដោយមាន​ភ្នែក​មូល​ក្រឡង់ និង​ខ្ទង់ច្រមុះ​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​ស្រលាញ់ យើង​ងាយ​នឹង ច្រឡំ​ថា វា​ជា​តុក្កតា​ខ្លាឃ្មុំ ប៉ុន្តែ​ធាតុពិត​វា​ជា​ឆ្កែ ដែលមាន​អ្នកគាំទ្រ (Follower) រហូតដល់​ទៅជា​ង ៦០.០០០ នាក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram​។​
​ ​
ឡូ​វែ​ប៊​ល អូ​លី​វើ (Lovable Oliver) ដែលមាន​អាយុ​ទើប ៨ ខែ និង​ដែលមាន​គណនី​បណ្ដាញ សង្គម​ផ្ទាល់ខ្លួន​ឈ្មោះ Oliverthedogx ខាងលើនេះ​គឺជា​ពូជ សុនខ Spitzpoo ដែល​គេ​បាន បង្កាត់​ចេញពី​ពូជ​ឆ្កែ អាល្លឺម៉ង់ Spitz Klein និង Toy Poodle​។​
​ ​
ឆ្កែ​ឈ្មោល​នេះ​ត្រូវបាន​ម្ចាស់​ឈ្មោះ ស្តេ​ហ្វិ​ន ហ្វី​ន​ស្ទែត (Steffen Finstad) និង សូ​ហ្វី លុន (Sofie Lund) ដែលមាន​វ័យ ២៣ ឆ្នាំ​ស្របាល​គ្នា​រស់នៅក្នុង​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស​យកទៅ​ចិញ្ចឹម កាលពី​ខែឧសភា ហើយ​ពួកគេ​និយាយថា អ្នកផង​ទាំងឡាយ​ចេះតែ​ច្រឡំ​ថា អូ​លី​វើ ជា​តុក្កតា ខ្លាឃ្មុំ​៕ ប្រែ​សម្រួលៈ ខុម