ឆ្កែ​ជើង​២ អាច​រត់​បាន​យ៉ាង​ស្ទាត់​និង​ការពារ​ម្ចាស់​គួរអោយ​សរសើរ​

3456
ចែករម្លែក
  • 25
    Shares

ឆ្កែមួយក្បាលដែលគ្មាននរណាចង់បានក្រោយពីកើតមកមានជើងតែ២ ឥឡូវបានចេះកែកុនសម្រួលការរស់នៅបានដូចឆ្កែជើង៤ធម្មតា។ឆ្កែអាយុ៦ឆ្នាំឈ្មោះ ពូតូល អាចដើរឬរត់ជាមួយជើងមុខ២របស់វាដោយបង្កការចាប់អារម្មណ៍នៅក្រុងក្វេហ្សូន របស់ហ្វីលីពីន។

តាមពិតឆ្កែនេះត្រូវបាននាំមកក្នុងគ្រួសារលោកកូឌីឡេហ្គោ នៅពេលអ្នករួមការងារម្នាក់បានយកកូនឆ្កែ៤មកលក់កាលពី៦ឆ្នាំមុន ដោយកូនឆ្កែ៣ត្រូវបានគេទិញយកអស់នៅសល់តែកូនឆ្កែមួយដោយសារតែវាមានជើងតែ២ គឺឆ្កែពូតូលនេះឯង។

គ្មាននរណាទិញយកវាទេដោយសារតែគិតថាវាមិនអាចរស់បានយូរទេ តែលោកកូឌីឡេហ្គោកើតចិត្តអាណិតនិងសេចក្តីក្លាហានទទួលយកវាមកចិញ្ចឹម។

បើតាមលោកកូឌីឡេហ្គោ នៅ២ឆ្នាំដំបូង ឆ្កែពូតូលបានព្យាយាមដើរទប់លំនឹងខ្លួនជាមួយនឹងជើងមុខ២ និងបានចេះទប់លំនឹងខ្លួនបានឆាប់រហ័ស។ឥឡូវវាមានអាយុ៦ឆ្នាំចេះដើរចេះរត់ដោយជើង២យ៉ាងស្ទាត់ និងថែមទាំងចេះការម្ចាស់និងផ្ទះរបស់ម្ចាស់វាទៀតផង។

លោកកូឌីឡេហ្គោបានអោយដឹងថា”ពូតូល ដូចជាឆ្កែយាមផ្ទះ វាព្រុះនៅពេលមនុស្សចម្លែកមកជិត។វាថែមទាំងប្រច័ណ្ឌបើខ្ញុំចាប់អារម្មណ៍នឹងឆ្កែផ្សេង”៕ដោយ៖វាសនា