ឆ្កែ​ដុះ​កន្ទុយ​លើ​ក្បាល​យ៉ាង​ចម្លែក​

366
ចែករម្លែក

​ជាទូទៅ​ឆ្កែ​តែង​ដុះ​កន្ទុយ​នៅ​គូទ​របស់​វា​ប៉ុន្តែ​កូន​ឆ្កែ​មួយ​ក្បាល​នេះ​បែរជា​ដុះ​កន្ទុយ​លើ​ក្បាល យ៉ាង​ចម្លែក​ទៅវិញ​។ វា​ជា​ឆ្កែ​អនាថា​ដែល​ត្រូវគេ​ជួយសង្គ្រោះ​ពី​តាមផ្លូវ​ក្នុង​រដ្ឋ​មីសួ​រី (Missouri) សហរដ្ឋ​អាម៉េរិក​។

​កូន​ឆ្កែ​អាយុ​ទើបតែ ១០ សប្តាហ៍​នេះ​ត្រូវបាន​អង្គការ​សង្គ្រោះ​សុនខ​ដែល​ត្រូវការ​ជំនួយ​ពិសេស Mac’s Mission យកទៅ​មើលថែ បន្ទាប់ពី​គេ​ប្រទះឃើញ​វា​ដើរ​រេរា​តាមផ្លូវ ហើយ​បានដាក់ ឈ្មោះ​វា​ថា ណា​វ៉េ​ល (Narwhal) ព្រោះ​កន្ទុយ​របស់​វា​ស្រដៀង​នឹង​ប្រមោយដំរី​។​

​អ្នកស្រី រ៉ូ​ឆែ​ល ស្តេ​ហ្វិ​ន (Rochelle Steffen)​ដែលជា​ស្ថា​បិ​នក​អង្គការ​ខាងលើ​បាន​ប្រាប់​ទីភ្នាក់ងារ ព័ត៌មាន PA ថា “​វា​ពិតជា​ចម្លែក​អស្ចារ្យ​ដែល​អ្នក​មិន​ធ្លាប់​បានឃើញ ហើយ​វា​រីករាយ​ណាស់ អ្នកណាៗ​ក៏​ចង់​ជួប​វា​ដែរ​។ ខ្ញុំ​មាន​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើន​នាក់ ហើយ​ពួកគេ​សុទ្ធតែ​ចង់​លេង ជាមួយ ណា​វ៉េ​ល និង​ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​វា ព្រោះ​វា​ឃ្យូ​ត​កប់​”​។

​ណា​វ៉េ​ល បាន​ទៅ​ជួប​បសុពេទ្យ (​ពេទ្យសត្វ​) កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ វិច្ឆិកា ហើយ​បាន​ថត​ឆ្លុះ កាំរស្មីអ៊ិច​។ លទ្ធផល​បង្ហាញថា គ្មាន​ឆ្អឹង​ដុះ​ក្នុង​កន្ទុយ​លើ​ក្បាល​ទេ​ហើយ​វា​មាន​សុខភាព​ល្អ ធម្មតា​។

​អ្នកស្រី រ៉ូ​ឆែ​ល ស្តេ​ហ្វិ​ន និយាយថា នៅ​អង្គការ​របស់គាត់​មាន​ឆ្កែ​ជើង ៥ ជើង ៣ ខ្វាក់ភ្នែក និង​ថ្លង់ ប៉ុន្តែ​គាត់​ពិតជា​មិន​ធ្លាប់​ឃើញ​សុនខ​ណា​ដូច ណា​វ៉េ​ល ឡើយ​៕ ប្រែ​សម្រួលៈ​ខុម