ឆ្កែ​ផើម​ខក​ជើងហោះហើរ ព្រោះ​ឈឺពោះ​កើតកូន​នៅ​អាកាសយានដ្ឋាន​

1148
ចែករម្លែក

ឆ្កែ​ផើម​មួយ​ក្បាល​នៅ​សហរដ្ឋអាមេរិក បាន​ខក​ជើងហោះហើរ​រ​បស់​វា​ឆ្ពោះទៅកាន់​ទីក្រុង ហ្វី​ឡឺ​ដេ​ល​ហ្វៀ (Philadelphia) នៅពេល​វា​ឈឺពោះ​កើតកូន​នៅ​អាកាសយានដ្ឋាន​។
​ ​
​អាជ្ញាធរ​អាកាសយានដ្ឋាន​អន្តរជាតិ​ថែម​ផា (Tampa International Airport) បាន​ប្រញាប់ ប្រញាល់​ជួយសង្គ្រោះ​ឆ្កែ​នាំមុខ​ជនពិការ​អាយុ ២ ឆ្នាំ​ដែលមាន​ឈ្មោះ អេ​លី​ណឺ អេ​លី រីក​ប៊ី (Eleanor Ellie Rigby) នៅពេល​វា​កើត​បានកូន ៨ ក្បាល​កាលពី​ថ្ងៃទី​២៦ ខែឧសភា​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាកាសយាន​ដ្ឋា​ន​ខាងលើ បាន​បង្ហោះ​ចែករំលែក​រូបថត និង​វីដេអូ ដែល​បង្ហាញ​ពី​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បានសរសេរថា ” ពេទ្យ​នៃ​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​របស់​យើង​បាន​ជួយ​បង្កើតកូន​ឆ្កែ ដោយ​ជោគជ័យ​បាន ៨ ក្បាល ក្នុងនោះ​ឈ្មោល ៧ ក្បាល និង​ញី​មួយ​ក្បាល​”​។

​ហើយ​អ្វីដែល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ណាក់​ហ្គិ​ត (Nugget) ដែលជា​បារ​បស់​កូន​ឆ្កែ​ទាំងនេះ​ក៏មាន វត្ត​មាននៅ​អម​មី​ញី​ដែរ​។ វា​នៅ​ជិត​មី​ញី ខណៈ​ក្រុម​សង្គ្រោះ​ជួយ​បង្កើតកូន​៕ ប្រែ​សម្រួល​ដោយ​: ខុម​