ឆ្កែ​ពូជ​bulldog​អាយុ​៩​ឆ្នាំ​ជាប់​ជា​ឆ្កែ​អាក្រក់​បំផុត​ប្រចាំឆ្នាំ​២០១៨

4329
ចែករម្លែក

Zsa Zsa ឈ្នះបានតំណែងជាឆ្កែរូបអាក្រក់បំផុតក្នុងការប្រឡងឆ្កែរូបអាក្រក់បំផុតកាលពីថ្ងៃសៅរ៍ទី២៣មិថុនានៅក្រុងPetaluma រដ្ឋកាលីហ្វ័រញ៉ា។

ម្ចាស់ឆ្កែមកពីរដ្ឋ មីនណេសូតា នឹងទទួលបានប្រាក់១.៥០០ដុល្លារសំរាប់ជ័យជម្នះរបស់Zsa Zsa ។

ឆ្កែដែលត្រូវបាននាំមកចូលរួមក្នុងពិធីប្រចាំឆ្នាំនេះ សុទ្ធតែមានលក្ខណៈមិនគ្រប់គ្រាន់ដោយខ្លះអត់រោមនិងខ្លះមានអណ្តាតលៀនថ្លែចេញជាដើម។ឆ្កែដែលត្រូវបាននាំចូលការប្រកួតត្រូវបានម្ចាស់ដឹកដើរលើកម្រាលព្រំក្រហម ខណៈពួកវាត្រូវបានវាយតំលៃដោយអ្នកផ្តល់ពិន្ទុះមួយក្រុម។

បេក្ខជនឆ្កែរួមមាន ឆ្កែកាត់ច្រើនពូជស្រែកអាចម៍រុយមកពីចិន ឆ្កែbulldogមានស្បែកជ្រួញនិងឆ្កែតឿរោមវែងឈ្មោះWild Thang។

កាលពីឆ្នាំមុនឆ្កែដែលឈ្នះតំណែងនេះ គឺឆ្កែឈ្មោះMartha។ពិធីនេះត្រូវបានរៀបចំធ្វើអស់៣០ឆ្នាំមកហើយនិងធម្មតាធ្វើនៅថ្ងៃសុក្រ តែឆ្នាំនេះលើកមកធ្វើនៅថ្ងៃសៅរ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ច្រើនឡើង៕ដោយ៖វាសនា

Zsa Zsaនិងម្ចាស់វានៅក្នុងពិធីប្រឡងឆ្កែអាក្រក់បំផុតនៅកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍

ឆ្កែផ្សេងទៀតដែលចូលរួមក្នុងការប្រឡងកាលពីថ្ងៃសៅរ៍