ឆ្កែ​មួយ​ក្បាល​ចូល​លាក់ខ្លួន​ក្នុង​ម៉ាស៊ីនរថយន្ត​ដ៏​កម្រ​

1811
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ​មានរឿង​គួរឱ្យ​ហួសចិត្ត​នឹកស្មាន​មិន​ដល់​មួយ​បានកើត​ឡើង​។ យោងតាម​សេចក្តី រាយការណ៍​ឱ្យដឹងថា ស្ត្រី​ម្នាក់​បាន​ចុះទៅពិនិត្យ​រថយន្ត​រប​ស់​គាត់​រកមើល​ហេតុដែល​វា​ខូច​កណ្តាលវាល ហើយក៏​ស្រាប់តែ​ប្រទះឃើញ​ឆ្កែ មួយ​ក្បាល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្បែរ​ម៉ាស៊ីន​។​
​ ​
​អ្នកស្រី លី​ឌី​យ៉ាន ប្រា​ហ្គា កា​ឡូ​ស (Lidiane Braga Carlos) និយាយថា ខណៈពេល​រថយន្ត របស់គាត់​កំពុងតែ​បើកបរ​ក្បែរ​ផ្ទះ​របស់គាត់ ស្ថិតក្នុង​ទីក្រុង​កាម​ប៉ូ ឡា​ហ្គោ (Campo Largo) ប្រទេស​ប្រេ​ស៊ី​ល​ស្រាប់តែ​រលត់​ម៉ាស៊ីន​ឈឹប​ទៅមុខ​លែងរួច​។​
​ ​
​ភ្លាមៗ​នោះ​គាត់​បាន​ចុះ​ពី​រថយន្ត​ហើយ​ដើរទៅ​សំដៅទៅ​ខាងមុខ​រួច​បើក​គម្រប​ម៉ាស៊ីន​មើលថា​តើ​វា​ខូច បណ្តាលមកពី​មូលហេតុ​អ្វី​ស្រាប់តែ​ប្រទះឃើញ​ឆ្កែ​រស់​មួយ​ក្បាល​ជាប់​ក្នុងនោះ​ក្បែរ​ម៉ាស៊ីន​។​

​គាត់​ស្រឡាំងកាំង​ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​មិនដឹងថា​វា​ចូលទៅ​សម្ងំ​នៅក្នុង​នោះ​តាំងពី​ពេលណា និង​ដោយ​វិធី​ណា​៕ ​ប្រែ​សម្រួលៈ ខុម​