ឆ្កែ​មួយ​ក្បាល​បង្កើតកូន​ម្ដង​បាន​ជាង ២០ ក្បាល

245
ចែករម្លែក

​ឆ្កែ​ញី​អង់គ្លេស មួយ​ក្បាល​បាន​សាង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​គួរឱ្យភ្ញាក់ ផ្អើល បន្ទាប់ពី​វា​បង្កើតកូន​តាម​ធម្មជាតិ​បាន​មួយ​សម្បុក​ធំ​រហូតដល់​ទៅ​២១ ក្បាល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​។​
​ ​
ឆ្កែ​អាម៉េរិក កាត់​ពូជ​អាល្លឺម៉ង់ Great Dane ដែលមាន​ឈ្មោះថា ម៉ា​រី ជេន (Mary Jane) នេះ​បាន ធ្វើឱ្យ​ម្ចាស់​ស្រី ជេន ហា​ញ (Jane Hine) ដែល​មកពី​កោះ Isle of Man ស្ថិតនៅ​កណ្ដាល​សមុទ្រ អៀរ​ឡង់ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារតែ​មិន​នឹកស្មានថា​វា​បង្កើត​បានកូន​ច្រើន​ដល់​ថ្នាក់​នេះ​។
​ ​
សូមបញ្ជាក់ថា កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​បច្ចុប្បន្ន​ដែល​បង្កើត​បានកូន​ច្រើន​បំផុត គ្រង​ដោយ​ឆ្កែ​ញី​ឈ្មោះ ធា (Tia) នៅ​តំបន់​ឃែ​ម​ប្រ៊ិ​ច​សៀ (Cambridgeshire) ប្រទេស​អង់គ្លេស ដែល​បង្កើត​បានកូន​មួយ​សម្បុក ២៤ ក្បាល ប៉ុន្ដែ​បង្កើត​តាម​ការវះកាត់​។
​ ​
នេះ​បានសេចក្ដីថា ម៉ា​រី ជេន បាន​សាង​កំណត់ត្រា​ឯតទគ្គ​កម្ម​ថ្មី​ដែល​បង្កើតកូន​តាម​ធម្ម​ជាតិ បានកូន​ច្រើន​បំផុត​។ ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ កូន​របស់​វា​មិនមែន​រស់​ទាំងអស់​ទេ​ដោយ​ងាប់ ក្នុង​ផ្ទៃ​អស់ ៦ និង​មួយទៀត​ងាប់​ក្រោយពី​កើត​មិនបាន​ប៉ុន្មាន ហើយ​នៅរស់ ១៤៕ ប្រែ​សម្រួលៈ ខុម