ឆ្កែ​មួយ​ក្បាល​សុខចិត្ត​ស្លាប់​ដើម្បី​សង្គ្រោះ​ម្ចាស់

969
ចែករម្លែក

ភូមិ​មួយ​នៅ​ប្រទេស​ឥណ្ឌា មានការ​សោកសៅ​យ៉ាងខ្លាំង​ចំពោះ​ស​កសិករ​ម្នាក់ និង​ឆ្កែ​ដ៏​សែន​ស្មោះត្រង់​របស់គាត់​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ផ្តាច់ជីវិត​ខណៈ​កំពុង​ព្យាយាម​ជួយសង្គ្រោះជិវិត​ម្ចាស់​។​

​ប៉ូលិស​និយាយថា ខណៈពេល​បុរស​កសិករ​វ័យ ៦៥ ឆ្នាំឈ្មោះ អឹម ម៉ុក​គូ​ស៊ូ (M Mokkusu) ដែល​រស់នៅ​ភូមិ​កាល​កុន​ដាន​ប៉ា​តទី (Kalkondanpatti) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ខាងលើនេះ​កំពុង​ព្យាយាម​ធ្វើ​ចលនា​ដង្ហើម​សង្គ្រោះ​ជីវិត​គោ​របស់គាត់​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ពេល​កំពុងស៊ី​ស្មៅ​ក្បែរ​ភូមិ គ្រោះ​អកុសល​នេះ​ក៏បាន​កើតឡើង​មកលើ​គាត់​ទៀត​គួរឱ្យ​ស្លុត​។ ដោយ​ឃើញ ម្ចាស់​ត្រូវ​ខ្សែភ្លើង​ឆក់​ឆ្កែ​ដ៏​ស្មោះ​ត្រង់នេះ​បានរ​ត់ទៅ​ខាំ​ទាញ​ខ្សែភ្លើង​ដើម្បី​សង្គ្រោះ​ជីវិត​ម្ចាស់ ប៉ុន្តែ​ជា​អកុសល​ត្រូវស្លាប់​ទាំងអស់គ្នា​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម ប៉ូលិស​បាន​ប្រញាប់​ចុះទៅ កន្លែងកើតហេតុ ហើយ​មន្ត្រី​អគ្គិសនី​ក៏បាន​បិទ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ដើម្បី​ជួយសង្គ្រោះ​ជន រងគ្រោះ ប៉ុន្តែ​វា​យឺត​ពេល​ហើយ​។​

​អ្នកស្រុក​ក៏​ផ្អើល​នាំគ្នា​ទៅ​មើល​កន្លែងកើតហេតុ​ដែរ បន្ទាប់​ឮដំណឹង​ឆ្កែ​ដែល​ព្យាយាម​ជួយសង្គ្រោះ ជីវិត​ម្ចាស់​នេះ​៕ ប្រែ​សម្រួល​: ខុម