ឆ្កែ​យន្ត​Aibo​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ឆ្កែ​ពិត​

1555
ចែករម្លែក
  • 5
    Shares

តើឆ្កែពិតនិងឆ្កែយន្តអាចរស់នៅដោយសុខដុមជាមួយគ្នា?ការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុនSony ដែលផលិតឆ្កែយន្តAiboថាអាច។

ឆ្កែពិតចាត់ទុកAiboជា”វត្ថុមានជីវិត”មួយនិងថែមទាំងអាចបង្រៀនជំនាញសង្គមថ្មីៗតាមរយៈអន្តរសកម្មជាមួយឆ្កែយន្ត នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនSonyកាលពីថ្ងៃព្រហស្បតិ៍។

អ្នកនិពន្ធនិងជាអ្នកសិក្សាស្រាវជ្រាវលោកTadaaki Imaizumiបានធ្វើការពិសោធន៍ជាបន្តបន្ទាប់និងតាមដានមើលអន្តរសកម្មរវាងឆ្កែពិតនិងឆ្កែយន្តAibo ក្នុងរយៈពេល១៣ថ្ងៃ។

ការពិសោធន៍ជំហានដំបូង មានឆ្កែ១៣ក្បាលមកពីពូជផ្សេងៗគ្នា ត្រូវបានដាក់អោយនៅជាមួយAiboដោយម្ចាស់របស់ពួកវានៅជាមួយផង។លោក Imaizumiបានសំគាល់ឃើញថា៩ក្នុងចំណោមឆ្កែ១៣ក្បាលចាត់ទុកAiboជាជនចម្លែកនិងហិតក្លិនវា។ក្នុងចំណោម៩ក្បាលនោះ ៦ក្បាលបានព្យាយាមហិតកន្ទុយ ដែលបង្ហាញថាពួកវាចាប់អារម្មណ៍អំពីឆ្កែយន្ត។ឆ្កែទាំងនោះក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងឡើងក្នុងការសិក្សាអំពីឆ្កែយន្ត។ឆ្កែទាំងនោះបង្ហាញការចាប់អារម្មណ៍នៅពេលម្ចាស់របស់វាក៏លេងជាមួយ Aibo។

ក្នុងការពិសោធន៍លើកទី២ ម្ចាស់ឆ្កែបាននាំយកAiboទៅផ្ទះសម្រាប់ពេលកន្លះខែនិងបានថតវិដេអូអំពីឆ្កែរបស់គេលេងជាមួយAiboដោយបង្ហាញភាពជាដៃគូនិងស្និទ្ធស្នាលថ្មី។

ពេលខ្លះ ឆ្កែដែលមិនហានចូលជិតឆ្កែយន្តនៅក្នុងការពិសោធន៍ដំបូង ក៏ស៊ាំនឹងAiboហើយបង្ហាញភាពស្និទ្ធស្នាលឡើង។

លោក Imaizumiបានកត់សំគាល់ថា ឆ្កែខ្លះពីដំបូងបង្ហាញការច្រណែនចំពោះAibo ដោយខ្លាចតំណែងនិងកន្លែងក្នុងផ្ទះត្រូវបានAiboដណ្តើមយក។

ក្នុងសេចក្តីថ្លែងការណ៍លោក Imaizumiបាននិយាយថា” មានលទ្ធភាពដែលឆ្កែពិតអាចរស់នៅជាមួយឆ្កែយន្ត និងវាអាចធ្វើអោយប្រសើរផ្លូវអារម្មណ៍និងបន្ថយស្រ្តេសរបស់ឆ្កែ”៕ដោយ៖វាសនា