ឆ្កែ​យន្ត AIBO តម្លៃ​២.៩០០​ដុល្លារ​របស់​ក្រុមហ៊ុន Sony ឆាប់ៗ​នេះ​នឹង​អាច​បើក​ម៉ាស៊ីន​ម៉ៃ​ក្រូ​វ៉េវ បើក​កុងតាក់​ម៉ាស៊ីន​បូម​ធូលី និង ព្រូស នៅពេល​ម៉ាស៊ីន​បូម​ធូលី​រួច

595
ចែករម្លែក

​ប្រសិនបើ​អ្នក​ធ្លាប់​គិតថា​ការបើក​មីក្រូ​វ៉េវ​ឬ​ម៉ាស៊ីន​បូម​ធូលី​ជា​រឿង​ពិបាក​ខ្លាំង នោះ​នឹងមាន​ដំណោះស្រាយ​ងាយស្រួល​មួយ​អាចជួយ​បាន​គឺ​ចំណាយលុយ ២.៩០០ ដុល្លារ​លើ​ឆ្កែ​រ៉ូ​បូត​ដែល​នឹង​ជួយ​ធ្វើការ​ទាំងនេះ​សម្រាប់​អ្នក​។​

​នោះ​គឺជា​ទ្រឹស្តី​ប្រតិបត្តិការ​នៅ​ពីក្រោយ​ឆ្កែ​យន្ត Aibo ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sony ដែល​បញ្ចេញ​វាល​ក់​កាលពី​ឆ្នាំមុន​។​

​ក្រុមហ៊ុន Sony បាន​បន្ថែម​លក្ខណៈពិសេស​ជា​បន្តបន្ទាប់​ដល់​ឆ្កែ​យន្ត Aibo ហើយ​លក្ខណៈពិសេស​ចុងក្រោយ​នឹង​អនុញ្ញាតឱ្យ​ឆ្កែ​យន្ត​តូច​នេះ​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រដាប់ប្រដារ​ប្រើប្រាស់​ឆ្លាត ដើម្បី​ជួយ​ឱ្យ​ជីវិត​កាន់តែ​ងាយស្រួល​សម្រាប់​ម្ចាស់​របស់​វា​។​

​យោងតាម​របាយការណ៍​ពី​វេ​ប​សាយ Gizmodo បានឱ្យដឹងថា ក្រុមហ៊ុន Sony បានរៀបចំ​ការបង្ហាញ​នូវ​មុខងារ​ថ្មីៗ​ជាច្រើន​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍ CEATEC នៅ​ទីក្រុង​តូ​ក្យូ ដែលជា​ពិព័រណ៍​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​និង​ព័ត៌មានវិទ្យា​ធំ​បំផុត​របស់​ជប៉ុន​។​

​ក្នុងការ​បង្ហាញ​នោះ ឆ្កែ​យន្ត Aibo អាចធ្វើ​ទំនាក់ទំនង​ឥត​ខ្សែ​ជាមួយ​ម៉ាស៊ីន​ម៉ៃ​ក្រូ​វ៉េវ​ឆ្លាត ដោយ​ប្រាប់​វា​ឱ្យ​ចាប់ផ្តើម​កម្តៅ​អាហារសម្រន់​នៅពេលណា​ដែល​ម្ចាស់​វា​មកដល់​ផ្ទះ​ក្រោយ​ចេញពី​ធ្វើការ​។

Aibo ក៏​នឹង​ទទួល​សញ្ញា​ពី​ម៉ាស៊ីនបោកខោអាវ​ឬ​ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ​ផងដែរ ហើយនឹង​ព្រុះ​ប្រកាស​ឱ្យ​ម្ចាស់​បានដឹង នៅពេល​វា​បោកគក់​រួចរាល់​។

​អ្វីដែល​សំខាន់បំផុត គឺ Aibo អាច​បញ្ជា​បើក​ម៉ាស៊ីន​បូម​ធី​លី​ស្វ័យប្រវត្តិ និង​ថែមទាំង​អាច​ងើបឈរ​ថតរូប​គួរឱ្យ​ស្រឡាញ់​ទៀតផង​៕ ដោយ៖កញ្ញាដាលីស