ឆ្កែ​រពឹស​ដាស់​ជ្រូក​កំពុង​ដេក​ស្រមុក លទ្ធផល​ត្រូវ​ជ្រូក​ដេញ​ខាំ​គួរឱ្យ​អស់សំណើច​

4297
ចែករម្លែក
  • 55
    Shares

​ឆ្កែ​មួយ​ក្បាល​ដែល​រពឹស និង​ចូលចិត្ត​លេង​ច្រើន​បាន​ព្យាយាម​ព្រូស​និង​ជាន់​អង្រួន​ដាស់​សម្លាញ់​ជ្រូក​ដែល​កំពុង​ដេក​ស្រមុក​យ៉ាង​មាន​ក្តី​សុខ​។​បន្ទាប់ពី​ព្រូស​​ដាស់​មិន​ភ្ញាក់ ឆ្កែ​បាន​ប្រើ​ជើង​មុខ​ទាំងពីរ​របស់​វា​ដើម្បី​អង្រួន​ជ្រូក​ជា​ច្រើនដង​រហូតដល់​ជ្រូក​ភ្ញាក់ពីដេក​។

​ដោយ​អារម្មណ៍​មួរ​ម៉ៅ​ដែល​ត្រូវគេ​ដាស់​ឱ្យ​ភ្ញាក់ ជ្រូក​បាន​ដេញ​ខាំ​ឆ្កែ​គួរឱ្យ​អស់សំណើច​។ ​វីដេអូ​ឃ្លី​ប​នេះ​ថត​បាន​នៅផ្ទះ​មួយ​ក្នុង​ទីក្រុង​លីន​ខុន រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។ សូមបញ្ជាក់ថា ជ្រូក និង​ឆ្កែ​ទាំងពីរ​នេះ​ជា​សត្វ​ដែល​ម្ចាស់​របស់​វា​ចិញ្ចឹម​លេង​នៅក្នុង​ផ្ទះ​៕ ដោយ​៖ ខុម​/sn