ឆ្ងល់​ណាស់​ ថា​វា​ចូលក្នុង​ពោះ​តាម​ណា​?

428
ចែករម្លែក
  • 46
    Shares

វា​ជា​រឿង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ ដែល​វត្ថុ​លោហៈ​រហូតដល់​ទៅជិត ៤០ រួម មាន​ទាំង​កូនសោ កាក់ និង​ស៊ីម​កាត​ទូរស័ព្ទ​ផង ​ត្រូវបាន​គ្រូពេទ្យ​វះកាត់​យកចេញ​ពី​ក្រពះ​របស់​បុរស​ឥណ្ឌា​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ​។
​ ​
​បន្ថែម​ពីលើ​វត្ថុ​ខាងលើ គ្រូពេទ្យ​វះកាត់​ក៏បាន​រកឃើញ​បន្ទះ​ដែកខួង​ខ្មៅ​ដៃ​មួយ ព្រមទាំង​ដែក​ឆក់​មួយ​ផងដែរ​។
​ ​
​បុរស​អ្នកជំងឺ​វ័យ ៥២ ឆ្នាំ​ ដែលមាន​ឈ្មោះ ចា​យ៉ា​គូ​ម៉ា (Jayakumar)​នេះ​បាន​ឆ្លងកាត់ដំណើរការ​វះកាត់​រយៈ​ពេល ៤៥ នាទី​ដល់​ទៅពីរដង​ ទម្រាំ​គ្រូពេទ្យ​យក​វត្ថុ​ទាំងនេះចេញ​អស់​។
​ ​
​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ព្យាបាល​ជំងឺ​ទូទៅ Rajiv Gandhi Government General Hospital ក្នុង​ទីក្រុង​ចេ​ន​ណៃ (Chennai) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា បាន​និយាយថា អ្នកជំងឺ​ដែលមាន​រោគ​វិកលចរិត​នេះ​អាច​នឹង​ស្លាប់ ប្រសិនបើ​មិន​ធ្វើការវះកាត់​ទាន់ពេលវេលា​ទេនោះ​៕ ប្រែ​សម្រួលៈ​ខុម/Ha​