ឆ្ងាញ់​ណាស់​! កម្មករ​ថៃ​ហូត​ឆ្អឹង​ចេញពី​ជើងមាន់​ដោយ​ប្រើ​ធ្មេញ​ខាំ​ទាញ​ឆៅៗ​

1678

វីដេអូ​នៃ​កម្មករ​ចំនួន ៦ នាក់​កំពុង​ហូត​ឆ្អឹង​ចេញពី​ជើងមាន់​ដើម្បី​ត្រៀម​យកទៅលក់​លើ​ទីផ្សារ​បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​និង​អ្នក​និយម​ចូលចិត្ត​ញ៉ាំ​ជើងមាន់ ដែល​មិន​បានដឹង​រឿងរ៉ាវ​នៅ​ពីក្រោយ​អាហារសម្រន់​ដ៏​ឆ្ងាញ់​មួយ​នេះ​។

​វីដេអូ​ដែល​ថត​នៅ​រោង​សិប្បកម្ម​កែច្នៃ​ជើងមាន់​នៅ​ប្រទេស​ថៃ​នេះ​បានបង្ហាញ​ពី​វិធី​ដ៏​ភ្ញាក់ផ្អើល ដែល​អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​ឈប់​ទទួលទាន​ជើងមាន់​ជា​រៀងរហូត​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បានសរសេរថា “​ឥឡូវ ខ្ញុំ​ឈប់​ញ៉ាំ​ជើងមាន់​ហើយ​។ លា​ហើយ ជើងមាន់​ហឹរៗ​ផ្ទាប់​ជាមួយ​បន្លែ​”​។​

​ទីកន្លែង​រោង​សិប្បកម្ម​កែច្នៃ​នេះ​មិនត្រូវ​បានដឹង​ទេ ប៉ុន្តែ​គេ​អាច​ស្តាប់ឮ​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​តិចៗ​នៅក្នុង​វីដេអូ​នេះ​។ នៅពេល​គេ​ពង្រីក​វីដេអូ​នេះ គេ​អាច​ស្តាប់ឮ​បុរស​ម្នាក់​និយាយ​ភាសា​ថៃ​យ៉ាង​ដូច្នេះ​ថា “​ប្តី​ប្រពន្ធ​គេ​ធ្វើការ​លឿន​ដល់​ហើយ​!”​។​

​ខណៈ​នេះ​អាចជា​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​មួយចំនួន អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ដទៃទៀត​និយាយថា ជើងមាន់​កែច្នៃ​ដោយ​ប្រើ​ធ្មេញ​គឺ​គេ​ធ្វើ​តាំងពី​យូរណាស់​មកហើយ ព្រោះ​វា​លឿន​ជាង​ការប្រើ​ឧបករណ៍​ពុះ និង​ឧបករណ៍​ស្រួចៗ ដែល​អាចធ្វើឱ្យ​ខូច​ស្បែក​សាច់មាន់ មើលទៅ​មិន​ស្អាត​សម្រាប់​អ្នកទិញ​ទេ​។​

​ទោះបី​មនុស្ស​ជាច្រើន​ខ្ពើមរអើម​នឹង​របៀប​ធ្វើ​ជើងមាន់ ប៉ុន្តែ​មនុស្ស​ក៏​ច្រើន​ដែរ​បានបង្ហាញ​អារម្មណ៍​អាណិតអាសូរ​ចំពោះ​កម្មករ​ទាំងនោះ ដែល​ត្រូវ​ខាំ​ហូត​ឆ្អឹង​ចេញពី​ជើងមាន់​ឆៅ​ពេញ​មួយថ្ងៃ​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​បញ្ចេញយោបល់​ថា “​ប្រសិនបើ​នេះ​ជា​ប្រទេស​ផ្សេង គេ​នឹង​ចាប់ខ្លួន​ថៅកែ ពីព្រោះ​នេះ​មិនមាន​សុវត្ថិភាព​សម្រាប់​បុគ្គលិក​ទេ​។ សាច់មាន់​ពោរពេញ​ទៅដោយ​ជំងឺ​។ នេះ​ជាការ​គួរឱ្យខ្លាច​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​ពួកគេ​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

កម្មករ​ថៃ​ខាំ​ហូត​ឆ្អឹង​ចេញពី​ជើងមាន់​ឆៅ