ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​ មាន​បេក្ខជន​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ ​យ​ភូមិ​ ចំនួន​៤៤៩៧​នាក់​

231
ចែករម្លែក

ដោយ​៖​សន សក្តា​:កំពង់ឆ្នាំង ៖ នៅ​ឆ្នាំ​២០១៩​នេះ បេក្ខជន​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៤ ៤៩៧​នាក់​ (​ស្រី​ចំនួន​២៣៥៨​នាក់) ។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​គិត មិនា​រិ​ទ្ធ អនុ​ប្រ​ធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់​​ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​គិត មិនា​រិ​ទ្ធ​ បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បានរៀបចំ​មណ្ឌល​ប្រឡង​មាន​ចំនួន​៨​មណ្ឌល ១៨១​បន្ទប់ ដោយបាន​ចែកចេញ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​២​មណ្ឌល​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ចំនួន​៦​មណ្ឌល ។

លោក គិត មិនា​រិ​ទ្ធ បាន​ឲ្យដឹងទៀតថា ដើម្បី​ធានាបាន​នូវ​ដំណើរ​ការប្រឡង​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ខេត្ត​កំពង់​​ឆ្នាំង ឲ្យប្រព្រឹត្ត​ទៅ​ល្អប្រសើរ​នោះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បានរៀបចំ​គណៈ​កម្ម​ការ​ខេត្ត សហការ​ជាមួយ​ក្រសួង​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ប្រឡង​ទាំងអស់​នៅក្នុង​ខេត្ត ធានា​យ៉ាងណា​ឲ្យ​នៅ​តាម​មណ្ឌល​ប្រឡង និងក្នុង​បន្ទប់​ប្រឡង​និ​មួយៗ​ប្រកបដោយ​បរិយាកាស​ល្អ ។

​លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ការ​ស្នាក់នៅ​របស់​បេក្ខជន ក៏ដូចជា​ក្រុមគ្រួសារ​ដែល​ពុំមាន​លទ្ធភាព​ស្នាក់​នៅតាម​ផ្ទះសំណាក់​នោះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បានរៀបចំ​ទីតាំង​សាលាបឋមសិក្សា​ចំនួន​៩
​កន្លែង ដែល​ស្ថិត​នៅក្បែ​ង​និង​មណ្ឌល​ប្រឡង ។ ​

​ចំពោះ​បេក្ខជន​ត្រូវគោរព​ឲ្យបាន​នូវ​លក្ខខ​ណ្ឌ និងបទបញ្ញត្តិ​នានា នៃ​ការប្រឡង​ជា​ដាច់​​ខាត និង ត្រៀមខ្លួន​ចូលរួម​ប្រឡង តាម​សមត្ថភាព​រៀងៗ​ខ្លួន អ្នកចេះ​គឺជា​ប់ ។

​លោក​អនុប្រធាន​មន្ទីរ​ក៌ក៏បានសំណូមពរ​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា​ក្នុង​ខេត្ត មេត្តា​កុំ​ដំឡើងថ្លៃ​ក្នុងពេល​ដំណើរការ​ប្រឡង​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្នាក់នៅ ហូបចុក​របស់​បេក្ខជន ក៏ដូចជា​ក្រុមគ្រួសារ​ផងដែរ៕Ha