ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៤.៤៩៧​នាក់

322
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សរុប​ចំនួន​៤.៤៩៧​នាក់​។​ក្នុងនោះ​ស្រី​២.៣៥៨​នាក់​ចែកចេញជា​៨​មណ្ឌល​និង​១៨១​បន្ទប់ ។

​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការប្រឡង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោក​ប៊ូ​ជុំ​សេរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន អញ្ជើញ ចូលរួម បើក វិញ្ញាសារ ប្រឡង និង ពិនិត្យ អំពី ស្ថានភាព ទូទៅ នៃ ការប្រឡង​ពាក់ព័ន្ធ​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​និង​សុវត្ថិភាព​នៅតាម​មណ្ឌល​ប្រឡង នីមួយៗ ក្នុង ខេត្ត ផងដែរ ។

​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ឱ្យដឹងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ឆ្នាំនេះ រដ្ឋបាលខេត្ត កំពង់ឆ្នាំង ក៏បាន ត្រៀមលក្ខណៈ និង ចាត់វិធានការ យ៉ាង ហ្មត់ចត់ បំផុត​។ ដោយបាន ណែនាំ ដល់ អាជ្ញាធរ និង គ្រប់ មន្ទីរ អង្គភាព​ដែល​ពាក់ព័ន្ធ​ទទួលខុសត្រូវ តាម ភារកិច្ច រៀងៗ ខ្លួន​។

ស្របតាម គោលការណ៍ ថ្នាក់ជាតិ ដែល បានកំណត់ ណែនាំ ដើម្បី ធានា រក្សា អោយបាន ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ សិក្សា ២០១៨-២០១៩​នេះ​ឱ្យ​ប្រព្រឹត្ត ទៅដោយ រលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ពោលគឺ អ្នកចេះ គឺជា ប់ ។

លោក បាន ផ្តាំផ្ញើ ឲ្យ បេក្ខជន ទាំងអស់ ត្រូវ បញ្ចេញ​ឱ្យ អស់ នូវ​ចំណេះដឹង ដែល បាន ខិតខំ សិក្សា កន្លងមក និង ត្រូវគោរព​ឱ្យបាន​នូវ​បទបញ្ញត្តិ នៃ​ការប្រឡង​ឱ្យបាន​ល្អប្រសើរ ៕S/​