ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ផែន​ការធ្វើ​ស្រែវស្សា​លើ​ផ្ទៃដី​ចំនួន ២១២.៨០០​ហិកតា​

282

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅក្នុង​រដូវ​ស្សា​ឆ្នាំ​២០១៨​នេះ​ ​ខេត្តកំពង់ឆ្នាំង មាន​ផែន​ការធ្វើ​ស្រែវស្សា​លើ​ផ្ទៃដី​ចំនួន ១២១.៨០០​ហិកតា ដែល​គិត​ចាប់ពី​ដើមរដូវ​មកដល់នឹង​ពាក់កណ្តាល​ខែឧសភា​នេះ ប្រជាកសិករ​សម្រេច​ធ្វើបាន​ប្រ​ម៉ាណ​ជា​១០​ភាគរយ​ហើយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាកសិករ​ដែល​ធ្លាប់តែ​ធ្វើ​ស្រូវ​សន្ទូង បាន​ងាក​មក​ធ្វើ​ស្រូវពង្រោះ​វិញ ដែល​ចំនួន​អ្នកធ្វើ​ស្រូវពង្រោះ​នេះ បាន​កើនឡើង​រហូតដល់​៦០​ទៅ​៧០​ភាគរយ​នៅ​ទូទាំង​ខេត្ត​។

​លោក ងិន ហ៊ុន បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ កសិករ​ចេះ​ជ្រើស​ពូជស្រូវ​ល្អៗ​យកមក​ធ្វើ​ការដាំដុះ ហើយ​សម្រាប់​អ្នក​ដែល​ធ្វើ​ស្រូវ​សន្ទូង​វិញ គាត់​ចាប់​តិច​និង​ធ្វើតាម​បច្ចេកទេស ដែល​បាន​ចុះទៅ​ផ្សព្វផ្សាយ​ដោយ​មន្ត្រី​ក​សកម្ម​។ ប្រជាកសិករ​ជាច្រើន​នាក់​បានបញ្ជាក់​ដូចៗ​គ្នា​ថា ពីមុន​ពួកគាត់​ធ្វើ​ស្រូវ​សន្ទូង តែ​ពេលនេះ​បាន​ងាក​មក​ធ្វើ​ស្រូវពង្រោះ​វិញ​​ម្តង ពីព្រោះ​ការធ្វើ​ស្រូវពង្រោះ​ងាយស្រួល​មិន​ចំណាយ​ច្រើន ហើយ​ទិន្នផល​ដែល​ទទួលបាន​គឺ​ប្រហាក់ប្រហែលគ្នា​និង​ស្រូវ​សន្ទូង​ដែរ​៕