ឆ្នាំនេះ​ខេត្តពោធិ៍សាត់​មាន​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុ​តិយ​ភូមិ​ចំនួន​៣២២៧​នាក់ និង​មាន​៥​មណ្ឌល​

236

​ដោយ​: ពស / ពោធិ៍សាត់​: លោក លី សុគ​ន្ធី​រ ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្ត​បាន​ថ្លែង នា​ព្រឹក​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៨ នៅ​មណ្ឌល ប្រឡង​វិទ្យាល័យ​ពោធិ៍សាត់​ស្ថិតនៅ​ក្នុងភូមិ​ចំការចេក​ខាងត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ឲ្យ​ដឹងថា សម័យ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ខេត្តពោធិ៍សាត់ មាន​៥​មណ្ឌល ស្មើនឹង​១៣១​បន្ទប់ បេក្ខជន​ដាក់ពាក្យ​មាន​ចំនួន​៣.២២៧ នាក់ ស្រី​១៥២២​នាក់​និង​ចែកចេញជា​២​ផ្នែក​។​

​ប្រធាន​មន្ទីរ​រូបនេះ បន្តថា បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​សិក្សា​២០១៦-២០១៧ មានការ​ថយចុះ​ផ្នែក​វិទ្យាសាស្ត្រ​មួយ​មណ្ឌល និង​កើន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មួយ​មណ្ឌល​វិញ​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ច​ដំណើការ​ប្រឡង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២០-២១​ខែសីហា នេះ​ក៏មាន​ការចូល​រូ​ម​ពី លោក ខូ​យ គឹមហុង តំណាង​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រុម​អ្នកសង្កេតការណ៍​មកពី​សហ ភាព​សហព័ន្ធ​យុវជន​១៥៦​នាក់ និង​កងកម្លាំងប្រដាប់អាវុធ ជាច្រើន​ទៀត​ដើម្បី ចូលរួម​ពិនិត្យ​តាមដាន និង​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​មុន ពេល​និង​បញ្ចប់​ការប្រឡង​។​

​លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ ទូទាំងប្រទេស​ប្រចាំ មណ្ឌល​ពោធិ៍សាត់ និង​លោកស្រី ម៉ែន ផល្លី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ អភិបាលខេត្ត និង​លោក​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​អញ្ជើញ​ជា​កិត្តិយស ក្នុងការ​កាត់​ស្រោម និង​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ពោធិ៍សាត់​ខាងត្បូង​៕ ល​