ឆ្នាំនេះ​ចិន​មក​រត់​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​ច្រើនជាងគេ​

1274
ចែករម្លែក

ភ្នំពេញ​: ទិវា​រត់​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​កាលពី​ថ្ងៃទី​៦​សីហា នៅ​តំបន់​អង្គរវត្ត គេ​សង្កេតឃើញថា ចិន​បានមក​ចូលរួម​រត់​ច្រើនជាងគេ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកចូលរួម​រត់​ចំនួន ៣.៥០០​នាក់ មាន​ជនបរទេស​ចំនួន ១.៥៦០​នាក់ និង​ខ្មែរ​ចំនួន ២.០៤០​នាក់​។ ក្នុងចំណោម​អ្នករត់​ដែលជា​ជនបរទេស គឺ​ចិន​មាន​ចំនួន​ច្រើនជាងគេ​។​

ទិដ្ឋភាព​រត់ និង​បំពាក់​មេដាយ​ដល់​ជ័យលាភី (​រូប​៖ រ៉ូ​ហ្សា​)​

ចំពោះ​លទ្ធផល នៃ​ការរត់​នោះ គឺ​វិញ្ញាសា​ម៉ា​រ៉ា​តុង​បុរស (៤២,១៩៥​គីឡូម៉ែត្រ​) ចំណាត់ថ្នាក់​លេខ ១​កីឡាករ Neil Burns មកពី​ចក្រភព​អង់គ្លេស​រត់​ក្នុង​ថិរវេលា​៣​ម៉ោង​៨​នាទី​៥៦​វិនាទី​។ លេខ​២ កីឡាករ​ចិន Tian Zhou រត់​ក្នុង​ថិរវេលា​៣​ម៉ោង​២៣​នាទី​៤៦ និង​លេខ​៣ កីឡាករ​ហុងកុង Kiwai-NG រត់​ក្នុង​ថិរវេលា​៣​ម៉ោង​២៤​នាទី​២៣​វិនាទី​។​

​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នារី​លេខ​១ កីឡាការិនី​អាល្លឺម៉ង់ Puff Kathrin រត់​ក្នុង​ថិរវេលា​១​ម៉ោង​៤៥​នាទី​០២​វិនាទី​។ លេខ​២ កីឡាការិនី Okamura Yasuko មកពី​ជប៉ុន រត់​ក្នុង​ថិរវេលា​១​ម៉ោង​៤៥​នាទី​១៧​វិ​នទី និង​លេខ​៣ កីឡាការិនី​ហុងកុង Chiu Kitman រត់​ក្នុង​ថិរវេលា​១​ម៉ោង​៤៨​នាទី​៥១​វិនាទី​។​

​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​បុរស​លេខ​១ កីឡាករ​ជប៉ុន Yamasaki Takimaru រត់​ក្នុង​ថិរវេលា​១​ម៉ោង​១៤​នាទី​០៤​វិនាទី​។ លេខ​២ កីឡាករ​កម្ពុជា Kuniaki Takizaki រត់​ក្នុង​ថិរវេលា​១​ម៉ោង​១៥​នាទី​១០​វិនាទី និង​លេខ​៣ កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ រត់​ក្នុង​ថិរវេលា​១​ម៉ោង​១៩​នាទី​១៧​វិនាទី​។​

​រត់​១០​គីឡូម៉ែត្រ​បុ​រា​លេខ​១ កីឡាករ​កម្ពុជា គៀង សាម៉ន រត់​ក្នុង​ថិរវេលា​៣៦​នាទី​៥៦​វិនាទី​៤៧ លេខ​២ កីឡាករ ផាន សុភ័ក្ត្រ រត់​ក្នុង​ថិរវេលា​៣៧​នាទី​១៨​វិនាទី​៨៣ និង​លេខ ៣​កីឡាករ​ជា សម្ផស្ស រត់​ក្នុង​ថិរវេលា​៣៨ នាទី​១៨​វិនាទី​២៨​។ ពួកគេ​ទាំង​២​ក៏​ជា​កីឡាករ​កម្ពុជា​ដែរ​។​

​រត់​១០​គីឡូម៉ែត្រ​នារី​លេខ ១​កីឡាការិនី​ជប៉ុន Masu-GL Mina រត់​ក្នុង​ថិរវេលា​៤៩​នាទី​២៥​វិនាទី​២១​។ លេខ​២​កីឡាការិនី​បារាំង Lecca Alice រត់​ក្នុង​ថិរវេលា​៥៤​នាទី​០៨​វិនាទី​១៦ និង​លេខ​៣ កីឡាការិនី​ន័​រ​វ៉េ​ស Valend Rita រត់​ក្នុង​ថិរវេលា​៥៦​នាទី​០២​វិនាទី​១២៕ ដោយ​៖ រ៉ូ​ហ្សា​