ឆ្នាំ​ជ្រូក​ចូលមក​ដល់​ហើយ តោះ​ទៅ​មើល​ពូជ​ជ្រូក​លើ​ពិភពលោក​

1160
ចែករម្លែក
  • 2
    Shares

១. ជ្រូក​មីក្រូ (Micro) ជាធម្មតា​ត្រូវគេ​យកមក​ធ្វើជា​សត្វ​ចិញ្ចឹម​។ ពូជ​ជ្រូក​នេះ​មាន​ភាព​រួសរាយ​រាក់ទាក់​និង​មាន​អាយុកាល​ជា​មធ្យម​ពី ១៥ ទៅ ២០ ឆ្នាំ​។​

២. ជ្រូក​ម៉ាន់​ហ្គា​លី​ត​សា ឬ ម៉ាន់​ហ្គា​លីកា (Mangalitsa ឬ Mangalica) មាន​ដើមកំណើត​នៅ​ទ្វីបអឺរ៉ុប​។ ពួកវា​ល្បី​ខាង​ស្បែក​ក្រាស់ ដែល​មើលទៅ​ស្ទើរតែ​ដូចជា​សត្វ​ចៀម​។ ប្រភេទ​ជ្រូក​ម៉ាន់​ហ្គា​លីកា​មួយចំនួន​បាន​ផុត​ពូជ​ទៅហើយ​។​

៣. ជ្រូក​ឃឿន​ឃឿន (Kunekune) គឺជា​ពូជ​ជ្រូក​តូច​មួយ​មកពី​នូ​វែ​ល​សេ​ឡង់​។ ជ្រូក​នេះ​គឺមាន​រោម​ច្រើន​និង​មាន​រាង​មូល​និង​មាន​ខ្នែង​នៅ​ជើង​របស់​វា​។ ពួកវា​មាន​ច្រើន​ពណ៌​ចាប់ពី​ខ្មៅ​និង​ស​រហូតដល់​ពណ៌​លឿងចាស់ លឿងខ្ចី មាស ខ្មៅ​និង​ត្នោត និង​ខ្លះទៀត​មាន​៣​ពណ៌​លាយ​គ្នា​។​

៤. ជ្រូក​អាយ​បឺ​រៀន (Iberian) ដែល​ដើមកំណើត​ដំបូង​របស់​វា​គឺមាន​តាំងពី​យុគសម័យ​ថ្ម​រំលីង នៅពេល​ការ​ចិញ្ចឹមសត្វ​ទើប​ចាប់ផ្តើម​នោះ បច្ចុប្បន្ន​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ប៉ែក​កណ្ដាល​និង​ភាគខាងត្បូង​នៃ​ព័រ​ទុយ​ហ្គា​ល់​និង​អេ​ស្ប៉ា​ញ​។​

៥. ជ្រូក​អូ​សា​ប័​រអា​យ​លែ​ន (Ossabaw Island) គឺជា​ពូជ​ជ្រូក​មកពី​កោះ​អូ​សា​ប័​រ​នៅ​រដ្ឋ​ច​ច​ចា សហរដ្ឋអាមេរិក​។ ពួកវា​មាន​មាឌតូច មាន​ប្រវែង​តិចជាង ២០ អ៊ី​ញ និង​មាន​ទម្ងន់​តិចជាង ៩០ គីឡូក្រាម នៅពេល​ធំ​ពេញវ័យ​។​

៦. ជ្រូក​ម៉ុង​ខាយ (Mong Cai) មាន​ពីរ​ពូជ​ទៀត​គឺ​ពូជ​ឆ្អឹង​ធំ​និង​ឆ្អឹង​តូច មកពី​ទីប្រជុំជន​ម៉ុង​ខាយ នៅ​ព្រំដែន​ខាងជើង​របស់​វៀ​ត​ណា​ម​ក្នុង​ខេត្ត​ក្វាង​និ​ញ ដែលមាន​ឆ្នេរ​ហា​ឡុង​ដ៏​ល្បីល្បាញ​។ ជ្រូក​នេះ​ងាយស្រួល​ចិញ្ចឹម មាន​ចរិតល្អ​ពី​ធម្មជាតិ​និង​រួសរាយ​រាក់ទាក់​ចំពោះ​មនុស្ស និង​បង្ហាញ​ពី​ភាព​ធន់​ខ្លាំង​ចំពោះ​ជំងឺ​។​

៧. ជ្រូក​អុក​ស្វត​ស៊ែ​ន​ឌី​និង​ខ្មៅ (Oxford Sandy and Black) គឺជា​ពូជ​ជ្រូក​ក្នុងស្រុក​មួយ​ដែលមាន​ដើមកំណើត​នៅ​តំបន់​អុក​ស្វត​សាយ​អឺ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស​។ វា​ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​ពណ៌​សម្បុរ​ស​ខ្មៅ​របស់​វា​។ ពូជ​ជ្រូក​នេះ​គឺមាន​ភាព​មាំមួន ក្លៀវក្លា និង សម​នឹង​ដើរចេញ​នៅ​ខាងក្រៅ​។​

៨. ជ្រូក​ម៉ា​ឡា​យ៉ាន​គឺជា​ពូជ​ជ្រូក​ធំជាងគេ​ក្នុងចំណោម​ប្រភេទ​ពូជ​ទាំង ៥ ដែលមាន​ដើមកំណើត​អាស៊ី​។ ជ្រូក​ម៉ា​ឡា​យ៉ាន​ធ្លាប់​ប្រទះឃើញ​នៅ​ទូទាំង​តំបន់​ព្រៃ​ត្រូពិច​នៅ​អាស៊ីអាគ្នេយ៍ រួមមាន​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ថៃ និង​វៀតណាម​។​

៩. ជ្រូក​ដោះ​ច្រើន​គឺជា​ពូជ​ជ្រូក​មាឌតូច​ជិត​ផុត​ពូជ​នៅ​វៀតណាម​ភាគ​ខាងជើង​។ ជាទូទៅ​ជ្រូក​នេះ​ធំ​ពេញវ័យ​ក្នុង​រយៈពេល​៣​ឆ្នាំ​និង​មាន​ទម្ងន់​ពី ២២-៨០ គីឡូក្រាម​។ សព្វថ្ងៃនេះ​កសិករ​តិចតួច​ណាស់​ចិញ្ចឹម​ជ្រូក​នេះ ដោយសារតែ​ប្រាក់ចំណូល​ទាប ហើយ​ពួកវា​ងាយ​នឹង​ផុត​ពូជ​។​

១០. ជ្រូក​ស​មជ្ឈិម (Middle White) គឺជា​ពូជ​ជ្រូក​ដ៏​កម្រ​មួយ​មាន​ដើមកំណើត​នៅ​តំបន់​យ៉​កសាយ​អឺ​ខោ​ន​ធី​ក្នុង​ចក្រភព​អង់គ្លេស​។ ពូជ​នេះ​មាន​ច្រមុះ​ខ្លី​ខ្លាំង​។ វា​ជា​ពូជ​ពិបាក​ចិញ្ចឹម​និង​តែង​ត្រូវគេ​ទុក​នៅ​ខាងក្រៅ​ឱ្យ​ដើររក​ចំណី​ស៊ី​ដោយ​ខ្លួន​វា​។​

១១. ជ្រូក​យ៉​កសាយ​អឺ (Yorkshire) ឬ​ហៅថា​ជ្រូក​ស គឺមាន​ដើមកំណើត​មកពី​ស្រុក​ឈ្មោះ​យ៉​កសាយ​អឺ​នៅក្នុង​ចក្រភព​អង់គ្លេស​។ វា​គឺជា​ពូជ​ជ្រូក​ចិញ្ចឹម​យក​សាច់​និង​អាច​បង្កាត់​ពូជ​តកូនតចៅ​បាន​៕ ដោយ៖ កញ្ញាដាលីស