ឆ្នាំ​ថ្មី ៖ សម្ដេច​តេ​ជោ អំពាវនាវ​ឲ្យ​អ្នកគ្រប់គ្រង​ក្នុង​រោងចក្រ ឈប់​ជេរ​បញ្ចោរ​កម្មករ​ ​ ​

461

(​ភ្នំពេញ​) ៖ ក្នុងឱកាស​នៃ​ការចូល​មកដល់​នៃ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកគ្រប់គ្រង​ក្នុង​រោងចក្រ​ទាំងអស់ គួរ​ឈប់​ជេរ​បញ្ចោរ កម្មករ កម្មការិនី​ក្នុង​រោងចក្រ​ទៀត​។​

​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី រោងចក្រ​នៅ​តំបន់​ផ្សារ​សំ​ហាន់ ស្ថិតក្នុង​ខណ្ឌឫស្សីកែវ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៣​នេះ សម្ដេច​តេ​ជោ ក្រៅពី​សម្ដែង​នូវ​អំណរ​សាទរ​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ដែល​ទទួលបាន​នូវ​អត្ថប្រយោជន៍​ថ្មី ការ​តម្លើង​ប្រាក់​បៀរ​វត្ស​ច្រើនជាង​មុន និង​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​សម្ដេច​រៀងរហូត​មក​នោះ សម្ដេច​បាន​មានប្រសាសន៍ថា “…​ថ្ងៃទី​១.​នៃ​ការអនុវត្ត​របស់​យើងខ្ញុំ​ទទួល​របាយការណ៍ គិត​ត្រឹម​ម៉ោង​១០ មានកម្ម​ការិនី​ឆ្លងទន្លេ​មាន​២៨​នាក់​ដែល​យើង​ត្រូវ​ចាយ​អស់​​ជាង​១០​លាន​រៀល ម្សិលមិញ​នេះ មាន​ប្រមាណ​៤៨​នាក់​ទៀត​… ថ្ងៃ​ដែល​ខ្ញុំ​ជ្រើសរើស ធ្វើ​កម្មវិធី​គឺមាន​តែ​៣​ថ្ងៃ​ទេ បើ​ខ្ញុំ​អាច​ជ្រើសរើស​​បាន​គឺ ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ …​រឿង​នៅ​ស្រុក​ក្រគរ​ម្សិលមិញ មាន​បញ្ហា​១២​ចំណុច ដែល​ត្រូវ​ដោះស្រាយ តែ​ចំណុច​មួយ​នោះ ស្ត្រី​ជា​កម្មការិនី​ឆ្លងទន្លេ ត្រូវបាន​ឈប់សម្រាក​រយៈពេល​៣​ខែ យើង​បាន​ដោះស្រាយ​រួចហើយ យើង​បានប្រកាស កាលពី​៤​ខែ​មុន​ហើយ ថែមទាំង​ឲ្យ​ប្រាក់បៀវត្ស​១២០%​ទៀតផង​… សិទ្ធិ​កម្មករ​ត្រូវតែមាន​យើង​គ្រាន់តែ ទៅ​ស៊ីឈ្នួល​តែ​យើង​មិនមែនជា​កញ្ជះ​ដាច់​ថ្លៃ​ឲ្យ​អ្នឯង​​ជេរប្រមាថ​ទេ ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស សម្រាប់​ប្រទេស​ដទៃ ជេរប្រមាថ​នោះទេ​…​អ្នកឯង​មិនអាច​មានបុណ្យ​សក្តិ​ថ្នាក់​នេះ ថ្នាក់​នោះ ជេរ​កម្មករ​បាន​នោះទេ​…​បើ​អ្នកណា​នៅតែ​ជេរ​កម្មករ ត្រូវ​បណ្ដេញចេញ ពី​ការងារ​ខ្ញុំ​គាំទ្រ​…​សូម​ថៅកែ​ចាត់​វិធានការណ៍​មិនត្រូវ​​បំពាន​ចំណុច​នេះ​ទេ​… យើង​ត្រូវ​ប្រព្រឹត្ត​ដូចៗ​គ្នា​គ្រាន់តែ​ខុសគ្នា ត្រង់​ឋានៈ​តែប៉ុណ្ណោះ​…​មិនមែន​គ្រាន់តែ នៅក្នុង​ក្របខណ្ឌ​នេះ​ទេ ប្រជាជន​ទូទៅ​ត្រូវបាន​គោរព​សិទ្ធិ ដោយ​សេចក្ដីថ្លៃថ្នូរ​…”​។​

​សម្ដេច​បន្ដថា “…​តាម​បណ្ដា​រោងចក្រ​ខ្ញុំ សូម​អំពាវនាវ​ដោយ​ទទូច និង​ហាមឃាត់​តែម្ដង នូវ​ការ​ជេរ​បញ្ចោរ​គ្នា​តែ​យ៉ាងណាក៏ដោយ​រឿង​​នេះ វា​នៅ​តិចតួច​បំផុត​។​រឿង​គ្រាន់​តែមាន​ឋានៈ​តួនាទី​ខុសគ្នា តែប៉ុណ្ណោះ​តែ​មិន​អាចមាន​បុព្វសិទ្ធិ​ទៅ​ជេរប្រមាថ​អ្នកក្រោមបង្គាប់​​ដែរ​…​យើង​ត្រូវគោរព​គ្នា​ទៅវិញទៅមក​…​ក្មួយៗ​ត្រូវ​ចងចាំ​ថា មានតែ​សន្តិភាព​ប៉ុណ្ណោះ ទើប​នាំមក​នូវ​ការងារ ធ្វើ​និង​ប្រាក់ចំណូល​ក្មួយៗ ត្រូវ​ចងចាំ​និង​អំពាវនាវ ដល់​ឪពុកម្ដាយ​ជីដូន​ជីតា ត្រូវ​រួមគ្នា​រក្សា​សន្តិភាព មិន​ត្រឹមតែ​ថែរក្សា​ទេ ប្រាក់បៀវត្ស​ត្រូវ​តំឡើង​រាល់​ឆ្នាំ​។​​អត្ថប្រយោជន៍​ដែល​ក្មួយៗ​ទទួលបាន​វា​នឹងត្រូវ​បន្ថែម​ជា​រៀងរាល់ឆ្នាំ​…​យើង​ត្រូវ​បន្ត​ការខិតខំ​ដើម្បី​បង្កើត​ការងារ​ថ្មី​ដល់​ពលរដ្ឋ​របស់​យើង​…​យើង​នៅ​សេសសល់​សក្ដានុពល​ច្រើនណាស់ ដើម្បី​បង្កើត​ការងារ​ធ្វើ​និង​ប្រាក់ចំណូល សម្រាប់​ពលរដ្ឋ​របស់​យើង​…”៕​ដោយ​៖​វិបុល​/sn