ឆ្នាំ​២០១៧​ការប្រមូល​ផល​នេសាទ ទឹកសាប​អាច​បាន​ជាង​២​ម៉ឺន​តោន​ ​ ​

355

(​ភ្នំពេញ​) ៖ ដំណាច់ឆ្នាំ​២០១៧​នេះ ការប្រមូល​ផល​នេសាទ​ទឹកសាប​អាច បាន​ជាង​២​ម៉ឺន​តោន​ធៀប​និង​រយៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
​ ​
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង ខណៈដែល​ទៅពិនិត្យ​មើល​ការប្រមូល​ផល​នេសាទ​ស្ថិត​​ក្នុង​ឃុំ​កំពង់​ហ្ល​ង ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៧​ថា តាម​ការប៉ាន់ស្មាន នៅ​ដំណាច់​ឆ្នាំនេះ​មិន​ខុសពី​កាលពី​ឆ្នាំ​២០១៦ នោះទេ ពោល​ផល​នេសាទ​ទឹកសាប អាច​កើនឡើង​២​ម៉ឺន​២​ពាន់​តោន ហើយ​ដោយឡែក​សម្រាប់​ការចិញ្ចឹម​របស់​កសិក​រ មានការ​កើនឡើង​ផងដែរ​។​
​ ​
​លោក បាន​ថ្លែង​ទៀតថា កំណើន​ផល​នេសាទ​ឆ្នាំនេះ គឺមាន​ហេតុផល​ពីរ ហេតុផល ទី​១ របប​ទឹកទន្លេ​មេគង្គ​មាន​សភាព​ធម្មតា ហេតុផល​ទី​២ ក្រសួងកសិកម្ម​បាន បង្ក្រាប​បទល្មើស​ច្រើន​ពោល​មាន​ថយចុះ​ដោយ​បង្ក្រាបបាន​បទល្មើស​ជាង ៣ ពាន់​ករណី​និង​បាន​​ដុតបំផ្លាញ​ស្បៃ​ម៉ុង​បាន​ប្រមាណ​១​លាន​៦​សែន​ម៉ែត្រ​។​
​ ​
​លើសពីនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មាន​សុទិដ្ឋិនិយម​ថា ទោះយ៉ាងណា​នៅ​ឆ្នាំនេះ ទឹកទន្លេ​មេគង្គ​កម្ពុជា​មានការ​ប្រែប្រួល​ច្រើន​​នៅ​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​ជំនាន់​ទឹកបាន​វិល​មក​ភាពប្រក្រតី​វិញ​ធ្វើ​ឲ្យ​ការ​ធំធាត់ របស់​ត្រី​ទឹកសាប​ល្អ ជាង​ឆ្នាំ​កន្លងទៅ ដោយសារតែ​ត្រី​អាច​រស់នៅ​បានយូរ​ក្នុងការ​ពង​កូន​។​

​យោងតាម​រដ្ឋបាល​ជល​ផល​បង្ហាញថា បើ​គិត​ត្រឹមតែ​រយៈពេល​៨​ខែ​ឆ្នាំ​២០១៧ គឺ​ចាប់ពី​ខែមករា ដល់​ខែសីហា កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​ជិត ១​ម៉ឺន​តោន ទទួលបាន​ចំណូល​ប្រមាណ ៣៣​ម៉ឺន​ដុល្លារ​អាមេរិក​។
​ ​
​របាយការណ៍ បាន​បន្ថែមទៀតថា ក្នុង​រយៈពេល ៨​ខែ​ឆ្នាំនេះ ផល​នេសាទ​នាំចេញ​បាន​ចំនួន ៦​ពាន់ ៣៥០ តោន ស្មើនឹង ៤២,៣៣% កើនឡើង​ចំនួន ៥០ តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ខណៈ​ផល​នេសាទ​កែច្នៃ​បាន​ចំនួន ៣​ពាន់ ៥៥០​តោន ស្មើនឹង ៧១ % កើនឡើង​ចំនួន ៥០​តោន​៕​ដោយ​៖​វិបុល​/sn