ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦៣​ម៉ឺន​តោន កើនឡើង​១៧%

252

(​ភ្នំពេញ​) ៖ នៅ​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន ជាង​៦៣​ម៉ឺន​តោន កើនឡើង​១៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​
​ ​
​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ពេញ​១​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស បាន​៦៣៥.៦៧៩​តោន កើតឡើង​១៧,៣០% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ត្រឹមតែ​៥៤២.១៤៤​តោន​ប៉ុណ្ណោះ​។​
​ ​
​យោងតាម​របាយការណ៍​ដដែល បានបញ្ជាក់​ទៀតថា អង្ករ​របស់​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ជាង​៦០​នៅលើ ពិភពលោក​ក្នុងនោះ​​នាំទៅ​កាន់​ប្រទេស​ចិន​ច្រើនជាងគេ ដែលមាន​ចំនួន​ជិត​២០​ម៉ឺន​តោន​, ប្រទេស​បារាំង​ជិត​៨​ម៉ឺន​តោន​និង​ប្រទេស​ប៉ូឡូញ​ជាង​៤​ម៉ឺន​​តោន​។​
​ ​
​របាយការណ៍​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ដែល​នាំចេញ​អង្ករ ទៅកាន់​បរទេស​មាន​ចំនួន​៨៤​ក្រុមហ៊ុន​ក្នុងនោះ​ដែល​ក្រុមហ៊ុន​ដែល​នាំ​​ចេញ​បាន​ច្រើនជាងគេ​រួមមាន​៖ ក្រុមហ៊ុន Cristal Rice នាំចេញ​បាន​ជាង​៧​ម៉ឺន​តោន , ក្រុមហ៊ុន​បៃតង ជាង​៦​ម៉ឺន​តោន និង​ក្រុមហ៊ុន City Rice ចំនួន​ជាង​៥​ម៉ឺន​តោន​៕​ដោយ​៖​វិបុល​/sn