ឆ្នាំ​២០១៧ កម្ពុជា​បញ្ជូន​ពលករ​ទៅ​បំរើ​ការងារ​នៅក្រៅ​ប្រទេស​ជិត​១០​ម៉ឺន​នាក់ ថៃ​ច្រើនជាងគេ​

1408
ចែករម្លែក

(​ភ្នំពេញ​) ៖ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ពលកម្ម ទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស ដើម្បី​ទទួល ប្រាក់កម្រៃ​មក​ផ្គត់​ផ្គង​គ្រួសារ​មាន​ជិត​១០​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៧ ដែលមាន​ការកើនឡើង ១២,៦% បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១៦ មាន​ជាង​៨​ម៉ឺន​នាក់​។​

ពលករខ្មែរនៅកូរ៉េខាងត្បូង

​យោងតាម​របាយការណ៍ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ផ្សាយ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​បានអោយដឹងថា​ក្រសួង​ការងារ​បាន​បញ្ជូន​ពល​ករ​ទៅ​ធ្វើការ​នៅក្រៅ​​ប្រទេស មាន​ចំនួន​៩៦.៣៣៨​នាក់ (​ស្រី​៣៨.១៩៨​នាក់​) បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៨៥.៥៧៦​នាក់ (​ស្រី ៣៤.៧៣០​នាក់​)​។​

​របាយការណ៍​ឲ្យ​ដឹង​ទៀតថា ពលករ​ដែល​ត្រូវបាន​បញ្ជូនទៅ​រួមមាន ៖ ថៃ​ចំនួន​៨៧.៩០៩​នាក់ (​ស្រី​ចំនួន ៣៥.១៦៤​នាក់​)​កូរ៉េ​ចំនួន​៥.៩៦៧​នាក់ (​ស្រី​ចំនួន​១.៦៣១​នាក់​) ជប៉ុន​ចំនួន​២.២៨០​នាក់ (​ស្រី​ចំនួន​១.២៤១​នាក​) ម៉ាឡេស៊ី​ចំ​នួ ២៧​នាក់ (​ស្រី​ចំនួន​៧​នាក់​) សិង្ហ​បុរី​ចំនួន​១៣៨​នាក់ (​ស្រី​ចំនួន ១៣៨​នាក់​) អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់ (​ស្រី​ចំនួន​១២​នាក់​) និង​តំបន់​រដ្ឋបាល​ពិសេស​ហុង​​កុង​ចំនួន​៥​នាក់ (​ស្រី​៥​នាក់​)​។​

​របាយការណ៍​របស់​ក្រសួង​ការងារ​ក៏បាន​ឲ្យ​ដឹង​ទៀតថា គិត​ចាប់​ឆ្នាំ​២០០៧ ដល់​ឆ្នាំ ២០១៧ ពលរដ្ឋ​ទទួលបាន​ការងារ​ធ្វើ​ចំនួន​៩១៦.២៤៩​នាក់ (​ស្រី​ចំនួន​៥១៩.៨៧០​នាក់​) ក្នុងនោះ ក្នុងប្រទេស​ចំនួន​៥៩៣.០៨៧​នាក់ (​ស្រី​ចំនួន​៣៨២.៦៨៨​នាក់​) នៅក្រៅ​ប្រទេស ចំនួន ២៧០.៩២៧​នាក់ (​ស្រី​ចំនួន​១១៧.០៩៨​នាក់​) ថៃ​ចំនួន​២២០.៨៩៧​នាក់ (​ស្រី​៨៧.១៧៧​នាក់​) កូរ៉េ​ចំនួន​៥៦.៧១០​នាក់ (​ស្រី​ចំនួន​១១.៧៦៣​នាក់​) ជប៉ុន​ចំនួន​៦.៣០​នាក់ (​ស្រី​៣៥២៣​នាក់​) ម៉ាឡេស៊ី​ចំនួន ៣៨.៧៨៣​នាក់ (​ស្រី​៣៤.០៧៧​នាក់​) សិង្ហ​បុរី​ចំនួន​៦២៥​នាក់ (​ស្រី​ចំនួន​៦២៥​នាក់​) អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់​(​ស្រី​១២​នាក់​) និង​តំបន់​រដ្ឋបាល​ពិសេស ហុងកុង​ចំនួន​៥​នាក់​(​ស្រី​៥​នាក់​)៕​ដោយ​៖​វិបុល​/sn