ឆ្នាំ​២០១៨​ស្ករត្នោត​ខ្មែរ​លក់​នាំចេញ​បាន​២៥០​តោន​

1369
ចែករម្លែក
  • 4
    Shares

ដោយ:​មូល​សម្បត្តិ​/ភ្នំពេញ ៖ ​ប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កំពង់ស្ពឺ​បាន​ប្រាប់​នៅថ្ងៃនេះ​ថា ​ឆ្នាំ២០១៨នេះ​ សមាជិកសមាគម​យើង​ផលិត​ស្ករត្នោត​បាន​ប្រមាណ៣០០​តោន​។ ​យើង​លក់​នាំ​ចេញទៅ​ក្រៅប្រទេស​បាន២៥០​តោន កើន​លើស​៥០​តោន​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៧​។ ​ការនាំចេញ​លើស​នេះ​ដោយសារ​មាន​ក្រុមហ៊ុន​គេ​បញ្ជា​ទិញ​សំរាប់​លក់​ទៅ​ក្រៅប្រទេស​ច្រើន​។​

​លោក ​សំ សារឿន​ ប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កំពង់ស្ពឺ​បាន​ប្រាប់ថា ​ឆ្នាំ២០១៩​ខាងមុខនេះ​ យើង​នឹង​បង្កើន​ការផលិត​ស្ករត្នោត​អោយបាន​ច្រើន​លើស​ឆ្នាំ២០១៨​បន្ថែមទៀត ដោយសារ​យើង​បង្កើន​សមាជិក​អ្នក​ឡើងត្នោតឲ្យបាន​លើស​ជាង២០០​គ្រួសារ​ ​ពីព្រោះ​មាន​អ្នក​ចង់​ធ្វើ​របរ​ឡើងត្នោត​បន្ថែមទៀត​។​

​លោ​កថា ​ស្ករត្នោត​កំពង់ស្ពឺ​ជា​ស្ករ​ដែល​ធ្វើឡើង​តាម​លក្ខណ​:​ធម្មជាតិ​មិន​ប្រើ​ដាក់​សារជាតិ​គីមី​អ្វី​ទាំងអស់ ជា​ស្ករ​ធ្វើតាម​ប្រពៃណី​បូរាណ​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ យកទៅ​បរិភោគ​ឬ​ធ្វើ​នំចំណី​មិន​ប៉ះពាល់​សុខភាព​នោះទេ​។​ ស្ករ​នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ច្នៃ​នាំចេញ​លក់​នៅ​សហគម​អឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េ​និង​អាម៉េរិក​ជាដើម​។​ បច្ចុប្បន្ន​គេ​អាច​ទាញ​ស្ករ​លើ​ដើមត្នោត​ប្រមាណ៣០០​ដើម​នៅ​ស្រុក​ឧ​ត្តុ​ង្គ ថ្ពង អង្គស្នួល​និង​សំ​រោងទង​ជាដើម​ ​ជា​ប្រភេទ​ស្ករ​មាន​សំគាល់​ភូមិសាស្ត្រ​(GI)​ដែល​ទទួលស្គាល់​ក្នុង​និង​ក្រៅប្រទេស​។ ​ក្នុង​ទឹកត្នោត​ចំណុះ១០០​លីត្រ​ចំ​រេញ​បានជា​ស្ករ​ក្រហម​១០kg​លក់បាន​ប្រមាណ​៥០០០រៀលក្នុងមួួយគីឡូក្រាម​៕B/​

#