ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​៦.២​លាន​នាក់​តាម​ការគ្រោងទុក​

674
ចែករម្លែក
  • 4
    Shares

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​-​មន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​នៅថ្ងៃនេះ​ថា ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ បាន​៦.២​លាន​នាក់ កើន​បាន១១% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ​តួលេខ​នេះ​ដូចដែល​អ្វី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​តែង​លើកឡើង​កាល​ពីដើមឆ្នាំ២០១៨​ជា​ញឹកញាប់​។ ​ហើយ​លទ្ធផល​គឺ​ទទួលបាន​ដូច​ការរំពឹងទុក​ពិត​ប្រាកដ​មែន​។​

លោក​ គង់ សុភា​រក្ស​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​និង​ផែនការ​បាន​ប្រាប់ថា ២០១៨ជា​ឆ្នាំ​ដែល​ទេសចរ​ចិន​មកលេង​កម្ពុជា​ច្រើនជាង​ទេសចរ​ជាតិ​សាសន៍​ដ៏​ទៃៗ​គឺ​១.៩​លាន​នាក់​កើន​រហូតដល់៧០%​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧។ ​ទេសចរ​ចិន​មក​កម្ពុ​ជាច្រើន​លើស​លុប​​យ៉ាងនេះ​មិនមាន​អ្វី​គួរឲ្យភ្ញាក់ផ្អើល​នោះទេ​។​ ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន​នេះ ប្រទេស​ណា​ក៏​ភ្ញៀវ​ចិន​មកលេង​ច្រើនជាង​ទេសចរ​ជាតិ​សាសន៍​ដ៏​ទៃៗ​ដែរ​។​សូម្បី​តែ​ថៃ​ស្រូបយក​ភ្ញៀវ​ចិន​បាន​១១​លាន​នាក់​នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ​។ ​វៀតណាម​ស៊ីដាច់​ភ្ញៀវ​ចិន​បាន​៥​លាន​នាក់​ហើយ​ដែរ​។​

មន្ត្រី​រូបនេះ​បាន​ប្រាប់ថា​ភ្ញៀវ​ចិន​មក​ច្រើន ​ដោយសារ​យើង​បាន​រៀប​យុទ្ធសាស្ត្រ​ត្រៀម​ទុក​មុន​សម្រាប់​ទទួល​ទេសចរ​ចិន​នេះ​។ ​សំខាន់​គឺ​បើកផ្លូវ​ហោះហើរ​ត្រង់ឲ្យបាន​ច្រើន​។​ចិន​មក​កម្ពុជា​និង​កម្ពុជា​ទៅ​ចិន​១០​ជើង​ក្នុង១​ថ្ងៃ​។ ​បើ​យើង​មើល​ទេសចរ​ដ៏​ទៃ​កម្ពុ​ជានា​ឆ្នាំ២០១៨​ឃើញថា​ មានការ​ធ្លាក់ចុះ​ទៅវិញ​ខ្លះៗ​។ ​ទេសចរ​កូរ៉េ​មក​កម្ពុជា​ធ្លាក់ចុះ​១០%​បើ​ធៀប​ទៅ​ឆ្នាំ២០១៧​។​ ភ្ញៀវ​អឺរ៉ុប​ធ្លាក់ចុះ​៦%​ភ្ញៀវ​ជប៉ុន​កើន​បានតែ​១%​ទេ​។​

អ្នកវិភាគ​ក្នុង​វិស័យ​ទេសចរណ៍​មើលឃើញថា ដោយសារ​គោលនយោបាយ​ក​ម្ពុ​ជា​-​ចិន​ស្ថិតនៅ​កៀក​ស្មា ស្អិតរ​មួ​ត​យ៉ាងនេះ ការកៀងគរ​ស្វែងរក​អ្នកទេសចរ​ចិន​ក៏​ដូច​អ្នក​វិនិយោគិន​ចិន តែងតែ​ផ្អែមល្ហែម​ដែល​ទេសចរណ៍​កម្ពុជា​ចង់បាន​។ ​បើទោះជា​ទេសចរ​ជាតិ​សាសន៍​ណា​មិនសូវ​មក​កម្ពុជា​ក៏​មិនសូវ​ចាប់អារម្មណ៍​ដែរ​។​

លោក ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​ធ្លោយមាត់​បង្ហើប​ឲ្យដឹងថា​ ទេសចរ​ចិន​ចាយលុយ​ច្រើនជាង​ទេសចរ​នានា​។ ​ហើយ​ការឃោសនា​ទៅ​ចិន​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ក៏មាន​ច្រើន​គ្រប់​រូបភាព​ ដើម្បី​អូសទាញ​ចិន​អោយមក​លេ​ង​កម្ពុជា​។​

ឆ្នាំ២០១៩​នេះ​ក្រសួងទេសចរណ៍​ទំនងជា​ចង់​ដាក់​តួលេខ​ស្រូបយក​ទេសចរ​អន្តរជាតិ​អោយបាន​៦លាន​កន្លះ​ ពីព្រោះ​ដល់​ឆ្នាំ២០២០​ក្រសួង​បានដាក់​តួលេខ​រក​ទេសចរ​អន្តរជាតិ​អោយបាន​៧​លាន​នាក់​។​ក្នុងនោះ​យក​ចិន​អោយបាន​២​លាន​កន្លះ៕B/​