ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ប្រតិទិន​ឈប់សម្រាក​ចំនួន​២៧​ថ្ងៃ​

921

(​ភ្នំពេញ​) ៖ មាត្រា​១ នៃ​អនុក្រឹត្យ ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ បានសម្រេច​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត​កម្មករ​នៅ​កម្ពុជា​​ឈប់សម្រាក​សរុប​ចំនួន ២៧​ថ្ងៃ ក្នុង​ឆ្នាំ​២០១៨​។ យោងតាម​ប្រតិទិន ខែកុម្ភៈ កក្កដា និង​ខែសីហា គ្មាន​ថ្ងៃ​ឈប់សម្រាក​ទេ​។​
​ ​
​នៅ​ថ្ងៃទី​២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បាន​ចុះហត្ថលេខា លើ​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៨​។ អនុក្រឹត្យ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។​
​ ​
​ថ្ងៃ​ដែល​ត្រូវ​ឈប់សម្រាក​ទាំង​២៧​ថ្ងៃ ក្នុង​ឆ្នាំ​២០១៨​រួមមាន​៖

​ខែមករា​
-​ថ្ងៃទី​១ ខែមករា ទិវា​ចូលឆ្នាំ​សកល​
-​ថ្ងៃទី​៧ ខែមករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
-​ថ្ងៃទី​៣១ ខែមករា ពិធីបុណ្យ​មា​យ​បូជា​

​ខែមីនា​
-​ថ្ងៃទី​៨ ខែមីនា ទិវា​អន្តរជាតិ​នារី​

​ខែមេសា​
-​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច​
-​ថ្ងៃទី​២៩ ខែមេសា ពិធីបុណ្យ​វិសាខបូជា​

​ខែឧសភា​
-​ថ្ងៃទី​១ ខែឧសភា ទិវា​ពលកម្ម​អន្តរជាតិ​
-​ថ្ងៃទី​៣ ខែឧសភា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​
-​ថ្ងៃទី​១៣-១៤-១៥ ខែឧសភា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​

​ខែមិថុនា​
-​ថ្ងៃទី​១ ខែមិថុនា ទិវា​កុមារ​អន្តរជាតិ​
-​ថ្ងៃទី​១៨ ខែមិថុនា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ​

ខែកញ្ញា​
-​ថ្ងៃទី​២៤ ខែកញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​

​ខែតុលា​
-​ថ្ងៃទី ៨-៩-១០ ខែតុលា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
-​ថ្ងៃទី​១៥ ខែតុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខែ្មរ «​ព្រះ​បរម​រតន​កោដ្ឋ​»
-​ថ្ងៃទី​២៣ ខែតុលា ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​
-​ថ្ងៃទី​២៩ ខែតុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ខែវិច្ឆិកា​
-​ថ្ងៃទី​៩ ខែវិច្ឆិកា ពិធីបុណ្យ​ឯករាជ្យ​ជាតិ​
-​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​

​ខែធ្នូ​
-​ថ្ងៃទី​១០ ខែធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​៕

ដោយ៖វិបុល/sn