ឆ្នាំ​២០៣០ មុខរបរ​មួយចំនួន​នៅ​កម្ពុជា​អាច​នឹង​បាត់បង់​ដោយសារ​គ្មាន​ជំនាញ​ច្បាស់លាស់​

746
ចែករម្លែក
  • 19
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​បាន​អះអាងថា យោងតាម​ការស្រាវជ្រាវ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០៣០​ខាងមុខ មានមុខ​របរ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា នឹងត្រូវ​បាត់បង់​ដោយសារ​មុខរបរ​ទាំងនោះ​ពុំមាន​វិជ្ជាជីវៈ ឬ ជំនាញ​ឯកទេស​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ ពី​ស្ថាប័ន​ដែលមាន​ស្តង់ដា​ពិតប្រាកដ​។​

​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្រោយ​ពិធី បើក​ការអនុវត្ត ”​គម្រោង​អភិវឌ្ឍន៍ សមត្ថភាព ផ្នែក​កែស​ម្ជ​ស្ស និង​ច្នៃ​ម៉ូត​សក់​ដល់​ស្ត្រី ដោយ​ផ្អែកលើ អាយ​ស៊ី​ធី (ITC) ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្នុងប្រទេស​កម្ពុជា​” ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ស្ត្រី​កម្ពុជា​និង​បង្កើន​ភាពជា​សហគ្រិន​តា​មរយៈ​កម្មវិធី​បណ្តុះ​ជំនាញ​ពី​អ្នកឯកទេស​មកពី​ប្រទេស​កូរ៉េ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ បាន​មានប្រសាសន៍ប្រាប់​ដល់​អ្ន​ក​សារ​ព័ត​មាន​ថា ដោយ​មើលឃើញ​ពី​បរិបទ​នៃ​ឧស្សាហកម្ម កែស​ម្ជ​ស្ស និង​កាត់សក់ នៅក្នុង​ស្រុក​មានការ​រីក​ចម្រើន​និង​មាន​តម្រូវការ​ខ្ពស់ ទើប​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព​និង​នវានុវត្តន៍ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ គ័ង​យ៉ាង នៃ​ប្រទេស​កូរ៉េខាងត្បូង “Konyang Cyber University in Korea (KYCU)” បង្កើតឱ្យមាន​គម្រោង​អភិវឌ្ឍន៍​ខាងលើ​ដល់​ស្ត្រី ព្រោះថា​បច្ចុប្បន្ន​ស្ត្រី​ភាគច្រើន​នៅ​កម្ពុជា​មិនទាន់​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​នៅឡើយ​ទេ ហើយ​ស្ត្រី​ភាគច្រើន គឺ​បាននិងកំពុង​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម រោងចក្រ​កាត់ដេរ វិស័យ​កំសាន្ត និង​វិស័យ កែច្នៃ​ម៉ូត​សក់ និង​សម្ផស្ស​ជាដើម​។

​លោកស្រី Yongdeok Kim សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ គ័ង​យ៉ាង បានឱ្យដឹងថា ការបន្ត​ពង្រីក​ចំណេះ​និង​ជំនាញ​នេះ ដោយ​ផ្អែកលើ​កម្ពុ​ជាមាន​សេដ្ឋកិច្ច​ល្អ​តម្រូវការ​របស់​ប្រជាជន​លើ​ផ្នែក​សម្ផស្ស និង​សក់​ខ្ពស់ ហើយ​ប្រទេស​កូរ៉េ​មាន​ចំណុច​ពិសេស​ក្នុង​ផ្នែក​នេះ​ដែល​ត្រូវបានគេទទួលស្គាល់​ទូទាំង​ពិភពលោក ទើប​ចាប់ដៃ​ជាមួយ​កម្ពុជា​បង្រៀន​ជំនាញ​នេះ​ដល់​យុវវ័យ​និង​ស្ត្រី​កម្ពុជា​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច​។​

​ដោយឡែក លោក Bang សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Konyang Cyber និង​ជា​នាយក​គម្រោង​បាន​លើកឡើងថា ដោយសារ​មានបទពិសោធន៍​និង​ជំនាញ​ច្បាស់លាស់​លើ​ផ្នែក​កែ​សម្ផស្ស ម៉ូដ​សក់ និង​សហគ្រិនភាព​នេះ ទើប​លោក​គិតថា​គម្រោង​មួយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​កម្ពុជា​។ លើសពីនេះ ស្ត្រី​កម្ពុជា​ចូលចិត្ត​ស្អាត និង​ចាប់​អារ​ម្ម​ផលិតផល​កូរ៉េ ទើប​យើង​ចូលរួម​លើកកម្ពស់​សមត្ថភាព​ស្ត្រី​នៅ​កម្ពុជា​បន្ថែម​តាមរយៈ​ការផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​ឱ្យបាន​ល្អ​និង​មាន​ស្តង់ដា​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

​យោងតាម​របាយការណ៍​របស់​សមាគមន៍​ច្នៃ​ម៉ូត​សក់​កម្ពុជា​បង្ហាញថា មាន​ហាង​កែស​ម្ជ​ស្ស​ប្រហែល​៤.០០០​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​៩៨​ភាគរយ ជា​ហាង​កែស​ម្ជ​ស្ស​តូចៗ​ដែល​ត្រូវបាន​ដំណើរការ​ដោយ​ក្រុមគ្រួសារ​សម្រាប់​សមាជិក​២-៣​នាក់​។ ក្នុងនោះ​ហេតុផល​ចម្បង​នៃ​ស្ថានភាព​បច្ចុប្បន្ន គឺ​មកពី​កង្វះ​ប្រព័ន្ធ​គុណ​វុ​ឌ្ឍ​ទាក់ទង​នឹង​ឧស្សាហកម្ម កែស​ម្ជ​ស្ស និង​ច្នៃ​ម៉ូត​សក់ កង្វះ​វគ្គ​សិក្សា​ដែល​ពាក់ព័ន្ធ នឹងខ្វះ​កន្លែង​សិក្សា និង​អ្នកឯកទេស ផ្នែក​សាឡ​ន ជាដើម​៕ ល​