ឆ្នេរ​ល្អ​ដាច់​គេ​លើ​ពិភពលោក​បានបង្ហាញ​ចេញមក​ហើយ​! ហ្វីលីពីន ហា​វ៉ៃ និង​វែ​ល ជាប់​ក្នុងចំណោម​ឆ្នេរ​កំពូល​ទាំង ១០

846

ឆ្នេរ​តូច​មួយ​របស់​អង់គ្លេស​បាន​បំបាក់​ឆ្នេរ​កូ​ស្តា​ដែល​សូល​របស់​អេ​ស្ប៉ា​ញ និង​ប្រជុំ​កោះ​ក្រិ​ក​ដ៏​ស្រស់បំព្រង ដែល​គ្រោង​នឹង​ត្រូវគេ​បោះឆ្នោត​ជា​ឆ្នេរ​ល្អ​ដាច់​គេ​ក្នុង​ទ្វីបអឺរ៉ុប​នោះ​។

ឆ្នេរ​រ៉ូ​ស​ស៊ី​ល​លី​របស់​ក្រុង​ស្វាន​ស៊ី នៅ​ឧបទ្វីប​ហ្គោ​វើ គឺជា​ឆ្នេរ​អឺរ៉ុប​តែមួយគត់ ដែល​ត្រូវបាន​បោះឆ្នោត​ជាប់​បញ្ជី​ឆ្នេរ​លំដាប់​កំពូល​ទាំង ១០ របស់​ពិភពលោក របស់​ទស្សនា​វ​ដ្តី Suitcase Magazine​។​

ក្នុងចំណោម​ឆ្នេរ​លំដាប់​កំពូល​ផ្សេងទៀត​គឺមាន​ដូចជា ឋានសួគ៌​តំបន់​ត្រូ​ពិ​ក​ក្នុងប្រទេស​ប៉ា​ណា​ម៉ា កោះ​ហា​វ៉ៃ ប្រទេស​ប្រេ​ស៊ី​ល ប្រទេស​ហ្វីលីពីន និង ឆ្នេរ​ខាងត្បូង​របស់​ក្រុង​ម៉ា​យ​អា​មី​។

​ ​ខាងក្រោម​នេះ​ជា​ឆ្នេរ​ស្អាត​ដាច់​គេ​ទាំង ១០ លើ​ពិភពលោក ៖
​ ​១. ឆ្នេរ​ប៉ា​ម៉ាលី​កាន់ របស់​ហ្វីលីពីន​
​ ​២. ឆ្នេរ បូ​កាស ដែល ថូ​រ៉ូ របស់​ប៉ា​ណា​ម៉ា​
​ ​៣. កោះ​ធី​កេ​ហួ របស់​ប្រទេស​បារាំង​ប៉ូ​លី​នេ​ស៊ី​
​ ​៤. ឆ្នេរ​បា​យ៉ា ដូ សាន់​កូ នៃ​ទីក្រុង​ហ្វើ​ណាន់​ដូ ដេ ណូ​រ៉ុ​ន​ហា ប្រទេស​ប្រេ​ស៊ី​ល​
​ ​៥. កោះ​ក្រ​ដាន់​របស់​ថៃ​
​ ​៦. ឆ្នេរ​រ៉ា​ដា​ណាហ្គា នៃ​កោះ​ហា​វេឡុ​ក របស់​ឥណ្ឌា​
​ ​៧. ឆ្នេរ​ហូ​ណូ​កាឡា​នី កោះ​មូ​អ៊ី រដ្ឋ​ហា​វ៉ៃ​
​ ​៨. ឆ្នេរ​ខាងត្បូង ក្រុង​ម៉ា​យ​អា​មី សហរដ្ឋអាមេរិក​
​ ​៩. ឆ្នេរ​ឡូ​ប្លូ​លី កោះ​វើ​ជីន​អង់គ្លេស​
​ ​១០. ឆ្នេរ​រ៉ូ​ស​ស៊ី​ល​លី ក្រុង​ស្វាន​ស៊ី ចក្រភព​អង់គ្លេស​៕ ដោយ ៖កញ្ញាដាលីស

ឆ្នេរ​ហ្វីលីពីន​ជាប់​ក្នុង​បញ្ជី​ឆ្នេរ​លំដាប់​កំពូល​ទាំង ១០ របស់​ពិភពលោក របស់​ទស្សនា​វ​ដ្តី Suitcase Magazine

ឆ្នេរ​ប៉ា​ម៉ាលី​កាន់ របស់​ហ្វីលីពីន​
ឆ្នេរ បូ​កាស ដែល ថូ​រ៉ូ របស់​ប៉ា​ណា​ម៉ា​
កោះ​ធី​កេ​ហួ របស់​ប្រទេស​បារាំង​ប៉ូ​លី​នេ​ស៊ី​
ឆ្នេរ​បា​យ៉ា ដូ សាន់​កូ នៃ​ទីក្រុង​ហ្វើ​ណាន់​ដូ ដេ ណូ​រ៉ុ​ន​ហា ប្រទេស​ប្រេ​ស៊ី​ល​
កោះ​ក្រ​ដាន់​របស់​ថៃ​
ឆ្នេរ​រ៉ា​ដា​ណាហ្គា នៃ​កោះ​ហា​វេឡុ​ក របស់​ឥណ្ឌា​
ឆ្នេរ​ហូ​ណូ​កាឡា​នី កោះ​មូ​អ៊ី រដ្ឋ​ហា​វ៉ៃ​
ឆ្នេរ​ខាងត្បូង ក្រុង​ម៉ា​យ​អា​មី សហរដ្ឋអាមេរិក​
ឆ្នេរ​ឡូ​ប្លូ​លី កោះ​វើ​ជីន​អង់គ្លេស​
ឆ្នេរ​រ៉ូ​ស​ស៊ី​ល​លី ក្រុង​ស្វាន​ស៊ី ចក្រភព​អង់គ្លេស