ឆ្នោត​កីឡា​ជាតិ ជា​ឆ្នោត​ផ្សងសំណាង មិនមែន​ល្បែងស៊ីសង​និង​ជួយ​ទ្រទ្រង់​វិស័យ​កីឡា​ជាតិ​

2828
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០១៧​បាន​សម្ពោធ​​ឆ្នោត​កោស​ប្រភេទ​ថ្មី​របស់ខ្លួន ដែលមាន​៤​ប្រភេទ​បន្ថែមទៀត​។​

​ពិធី​សម្ពោធ​ឆ្នោត​កោស​ថ្មី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេចព្រះរាម នរោត្តម បុប្ផា​ទេវី​, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រម​ទាំង​សមាជិក​អ្នក វិនិយោគ ផ្នែក​ឆ្នោត​កីឡា​ជាតិ​ជាច្រើន​នាក់​ផងដែរ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​លោក ហ្វា​ន ហ្វា​ន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ បាន​ថ្លែងថា​ក្រុមហ៊ុន​ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​អាជីវកម្ម​ឆ្នោត​នៅ​កម្ពុជា​។

​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​គឺជា​អង្គភាព​ស្របច្បាប់​ដែល​រួមសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អ​ឡាំ​ពិ​ក​កម្ពុជា​ក្នុងការ​ចែកចាយ​ឆ្នោត​​កីឡា​។ គោលបំណង​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​ផ្តោតទៅលើ​សុខុមាលភាព​សង្គម សប្បុរសធម៌ កាយសម្បទា និង​កិត្យានុភាព​៕​ដោយៈ​សុផល​/sn

#