ឆ្នោត​នាគ​នាំ​សំណាង​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ជាង​១៦​ម៉ឺន​ដុល្លារ​

1021
ចែករម្លែក

​ភ្នំពេញ​៖ រង្វាន់​ធំ​របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បានប្រកាស​ក្នុង​ពិធី​សន្និសីទកាសែត ដោយបាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ជាង​១៦​ម៉ឺន​ដុល្លារ​ហើយ គឺ​លោក ស្រ៊ី​ម គឹម​ស្រា​ន​។

​លោក Ole Vagner អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បាន​ថ្លែង​ក្នុង​ពិធី​អបអរ សាទរ​ដល់​អ្នកឈ្នះ​រង្វាន់​ធំ Jackpot ម្នាក់ទៀត កាលពី​ថ្ងៃ​២១ ខែកញ្ញា ឆ្នាំ​២០១៨​ថា “​ជាពិសេស ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​លោក រស់ ភីរុណ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ឧស្សា ហ​កម្ម​ហិរញ្ញវត្ថុ ព្រមទាំង​គណអធិបតី​និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចំណាយ​ពេលវេលា ដ៏​មាន​តំលៃ​អញ្ជើញ​ចូលរួម​សន្និសីទ​សារពត៌មាន​ថ្ងៃនេះ​។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​ខ្ញុំ តំណាង​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង សូម​ប្រកាស​នូវ​អ្នកឈ្នះ​រង្វាន់​ធំ Jackpot ទី​៥ ទឹកប្រាក់ ១៦៥.៣៥២​ដុល្លារ អាម៉េរិក​ពី​ឆ្នោត​ឡូតូ​របស់​យើង​។ ​បើ​សរុប​ទាំង​អ្នកឈ្នះ​រង្វាន់​ទី​៥​នេះ គឺ​ទឹកប្រាក់​បាន​ផ្តល់ជូន​អ្នកឈ្នះ​មាន​រហូតដល់ 1,4​លាន​ដុល្លារ​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​យើង​ដំណើរការ​ជិត​៥​ឆ្នាំ​មកនេះ​។ ដូច្នេះ​ក្រុមហ៊ុន ឆ្នោត​នាគ​នាំ​សំណាង គឺមាន​អ្នកឈ្នះ​ច្រើនជាង​ក្រុមហ៊ុន​ឆ្នោត​ផ្សេងៗ​ទៀត​បើតាម ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​យើង​នេះ​”​។

​អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បាន​បន្តថា ខ្ញុំបាទ​ក៏មាន​ក្តី​រីករាយ​ផងដែរ​ចំពោះ ឆ្នោត​ឡូតូ​នេះ​ដែល​គ្រាន់តែ​ចំណាយ​ទឹកប្រាក់​តិចតួច​ត្រឹមតែ​២០០០​រៀល​ដើម្បី​ផ្សងសំណាង គឺ​លោកអ្នក​អាច​ឈ្នះ​រង្វាន់​ដ៏​ធំ​ដល់​ទៅ ១៦៥,៣៥២​ដុល្លារ ។ នេះ​គឺជា​សុ​បិ​ន្ត​របស់​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​សុ​បិ​ន្ត​នោះ​អាច​ក្លាយជា​ពិត​សម្រាប់​អ្នក ដែល​ផ្សងសំណាង​នឹង​ឆ្នោត​ឡូតូ​6/39 នេះ​។ ដូចដែល​យើង​មាន​អ្នកឈ្នះ​រង្វាន់​ធំ​នៅទីនេះ​ជា ភស្តុតាង​ស្រាប់​។ ជាការ​ពិតណាស់ មិន​គ្រាន់​អ្នក​ដែល​ឈ្នះ​រង្វាន់​ធំ​បាន​កែប្រែ​ជីវភាព​រស់ នៅ​កាន់តែ ប្រសើរឡើង យើង​ក៏មាន​អ្នកឈ្នះ​រង្វាន់​លួង​ចិត្ត​បន្ទាប់​ជាច្រើន​ទៀត​ដែល​ឈ្នះ ទឹកប្រាក់ ១០០០​ដុល្លារ​ផងដែរ​។

​លោក Ole Vagner បាន​បញ្ជាក់ថា វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ក្នុងការ​ផ្តល់ជូន​ប្រាក់ រង្វាន់​ទាំងនេះ​ទៅកាន់​អ្នកឈ្នះ ហើយ​នេះ​រឹតតែ​បង្ហាញ​កាន់តែច្បាស់​នូវ​ក្តី​រីករាយ​នូវ​ទឹកប្រាក់ ១០០០​ដុល្លារ​ក៏​អាច ផ្តល់ជូន​ដល់​គ្រួសារ​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង គឺ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានា​អោយ​អតិថិជន​អ្នកលេង​គឺ ផ្សងសំណាង​ដោយ​យុត្តិធម៌​និង​តម្លាភាព​។ យើងខ្ញុំ​ក៏មាន​មោទនភាព​ក្នុងការ​ផ្តល់​ទៅវិញ សម្រាប់​ជួយ​កែប្រែ​ជីវភាព​ប្រជាជន​ក្នុងសង្គម​ភាគច្រើន តាមរយៈ​ចំណូល​ដែល​បានមក​៕ ដោយ​: បូ​រិ​ន​