ឆ្នោត​មហាសេដ្ឋី​អាមេរិក​ឡើង​រង្វាន់​ដល់​១,៦​ពាន់​លាន

3274
ចែករម្លែក
  • 59
    Shares

ពួកមន្រ្តីឆ្នោតអាមេរិកបានអោយដឹងថា មិនមាននរណាត្រូវឆ្នោតរង្វាន់មហាសាល Mega Millionsចុងក្រោយនេះ ជាហេតុនាំអោយរង្វាន់របស់វាឡើងដល់១.៦០០លានដុល្លារសំរាប់ការចេញនៅថ្ងៃអង្គារ២៣តុលា។

មិនមានសន្លឹកឆ្នោតណាត្រូវលេខដែលត្រូវបានចេញកាលពីយប់ថ្ងៃសុក្រសំរាប់រង្វាន់១.០០០លានដុល្លារ គឺលេខ15, 23, 53, 65, 70 និង7។

ទោះជាយ៉ាងណា សន្លឹកឆ្នោតត្រូវរង្វាន់១លានដុល្លារឡើងចំនួន១៥សន្លឹក ត្រូវបានគេលក់ចេញនៅរដ្ឋ៩រដ្ឋក្នុងសហរដ្ឋអាមេរិក ដោយសន្លឹកឆ្នោតទាំងនោះត្រូវលេខ៥គូខាងមុខ តែខុសលេខចុងក្រោយ(7)។

ការចេញឆ្នោតMega Millionsនៅពេលបន្ទាប់នាថ្ងៃ២៣តុលា នឹងជារង្វាន់ឆ្នោតធំបំផុតមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្រ្តអាមេរិក គឺប្រមាណ១.៦០០លានដុល្លារ ដោយរង្វាន់នេះអាចយកជាសាច់ប្រាក់ភ្លាមបាន៩០៤លានដុល្លារ។

រង្វាន់ឆ្នោតនេះច្រើនជាងរង្វាន់ធំបំផុតកាលពីថ្ងៃ១៣មករាឆ្នាំ២០១៦ដែលពេលនោះរង្វាន់ឆ្នោតPowerballបានឡើងដល់១.៥៨៦លានដុល្លារតែចែកគ្នាក្នុងចំណោមមអ្នកឈ្នះនៅ៣រដ្ឋ។រង្វាន់ឆ្នោតធំបំផុតរបស់ Mega Millions នៅពេលចុងក្រោយនេះគឺរង្វាន់៥៤៣លានដុល្លារកាលពីខែកក្កដាដែលបានទៅលើកម្មករ២នាក់នៅកាលីហ្វ័រញ៉ា៕ដោយ៖វាសនា

អ្នកលេងឆ្នោតទិញឆ្នោតនៅហាងមួយដោយសង្ឃឹមក្លាយជាសេដ្ឋីក្នុងមួយប៉ព្រិចភ្នែក