ឆ្មក់​ចូល​ខារ៉ាអូខេ​ចិន ឃាត់ខ្លួន​មនុស្ស ៦២​នាក់ និង​ថ្នាំញៀន​មួយចំនួន​

1151
ចែករម្លែក
  • 116
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​ន​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា នៅ​យប់ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ០០ និង ១៥​នាទី កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន ៦២ នាក់ ស្រី ១៥ នាក់​។ ក្នុងនោះ​រួមមាន​ម្ចាស់​អាជីវកម្ម ០១​នាក់ មេការ ០១ នាក់ អ្នកជួញដូរ​ចំនួន ០១​នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លឹប​នេះ​ចំនួន ៥៩ នាក់​។​

​ជា​លទ្ធផល​បឋម កម្លាំង​សម​ត្ថិ​ច្ច​បាន​ចាប់យក​វត្ថុតាង​មាន​ដូចខាងក្រោម​៖
*​ម្សៅ​ក្រាម​ពណ៍​ស​ថា្ល​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២២ កញ្ចប់​តូច និង ០១ កញ្ចប់ ធំ​
*​បន្ទះ​ឈើ (​ជ្រួញ​) សម្រាប់​ហិត ១៥ បន្ទះ​
*​ថ្នាំញៀន​កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន ០១ ដប​
*​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​តូច​
*​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​ធំ ។​

​ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​និតិ​វីធ​តាមផ្លូវ​ច្បាប់​៕ ល​