ឆ្មាំ​ជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​រឹបអូស​បាន “​អាវុធ​អាមេរិក​” នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​

739
ចែករម្លែក
  • 1.3K
    Shares

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃទី ៥ កុម្ភៈ​បាន​ច្រានចោល​ការសន្យា​របស់​អា​មេ​រិ​ក​ក្នុង​ការបញ្ជូន​ជំនួយ​សង្គ្រោះ​ទៅ​ប្រទេស​អាមេរិក​ខាងត្បូង​ដែល​រងគ្រោះ​ដោយ​វិបត្តិ​នេះ​ថា ជា “​ល្បិច​នយោបាយ​” និង ជា​លេស​សម្រាប់​ការឈ្លានពាន​។​

​យោងតាម​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​សន្តិសុខ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក អេ​ន​ដេ​ស ផា​ឡង់​ស្យា បានឱ្យដឹងថា តំណាង​មកពី​ឆ្មាំ​ជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​និង​សេវា​រដ្ឋបាល​ពន្ធគយ​ស​ម​ហ​រណកម្ម​ជាតិ​បាន​រឹបអូស​បាន​កាំភ្លើង​វែង ១៩ ដើម​នៅក្នុង​យន្ដហោះ​ដឹកទំនិញ​ពាណិជ្ជកម្ម​មួយ​នៅ​អាកាសយានដ្ឋាន Arturo Michelena នៅ​ទីក្រុង​វ៉ាឡង់​ស្យា​។​

​យោងតាម​ក្រសួង​បានឱ្យដឹងថា គ្រាប់កាំភ្លើង​គុណភាព​ខ្ពស់ កាំភ្លើង​វែង ១៩ ដើម និង​ទស្សនាវដ្ដី ១១៨ ក្បាល​ក៏ដូចជា​វិទ្យុ ៩០ គ្រឿង​និង​ទូរស័ព្ទដៃ ៦​គ្រឿង​ត្រូវបាន​រកឃើញ​នៅក្នុង​ហិប​ឈើ ដែល​បញ្ជូន​ពី​ទីក្រុង​ម៉ៃ​អា​មីរ​ដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃទី ៣ កុម្ភៈ​។ អាជ្ញាធរ​បានចាប់ផ្តើម​ស៊ើបអង្កេត​ករណីនេះ​ហើយ​។​

​ខណៈ​និយាយ​អំពី​វិបត្តិ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុងអំឡុង​ការ​ថ្លែង​សុន្ទរកថា​លើក​ទី​២​នៅ​រដ្ឋសភា លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា សហរដ្ឋអាមេរិក​ឈរ​នៅ​ជាមួយ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុងការ​ស្វែង​សេរីភាព​ដ៏​ថ្លៃថ្នូរ​របស់​ពួកគេ​។​

​អាជ្ញាធ​រវេ​ណេ​ស៊ុយ​អេ​ឡា​បាន​បន្ទោស​វ៉ាស៊ីនតោន​ចំពោះ​វិបត្តិ​នេះ ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​សេត​វិមាន​ពីបទ​ប៉ុនប៉ង​រៀបចំ​ការបះបោរ​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ និង ប្រកាស​បញ្ចប់​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃអាទិត្យ លោក​ត្រាំ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CBS ថា​អន្តរាគមន៍​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​ជា​ជម្រើស​មួយ​។ រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា​លោក ច​ច អា​រ៉េ​ហ្សា បាន​ពណ៌នា​សេចក្តីថ្លែងការណ៍​របស់​ត្រាំ​ថា​ជា​ភស្តុតាង​បង្ហាញថា​វ៉ាស៊ីនតោន​គឺជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​អាមេរិក​ឡា​ទីន​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធ​រវេ​ណេ​ស៊ុយ​អេ​ឡា​រឹបអូស​អាវុធ​អាមេរិក​នៅ​ព្រលានយន្តហោះ​ក្រុង​វ៉ាឡង់​ស្យា