ឆ្មា​កន្ធាត់​ជាប់​ក្នុង​ក្រឡ​ដី​រើខ្លួន​មិន​រួច​

176
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ហួសចិត្ត និង​អស់សំណើច​ដែល​ស្ត្រី​ម្នាក់​ត្រូវ​បង្ខំចិត្ត​វាយ​បំបែក​ក្រឡ​ដី​ដើម្បី​សង្គ្រោះ​ជីវិត​ឆ្មា​កន្ធាត់​របស់គាត់ ដែល​ជាប់​ក្នុងនោះ​រើខ្លួន​មិន​រួច​។ ជា​សំណាងល្អ យុវជន រ៉ាត់​តា​ផន សា​រីង​កាន (Rattaporn Saringkarn) វ័យ ២៦ ឆ្នាំ​ដែល​មកពី​ខេត្ត​ស៊ូ​រ៉ាត់ ថា​នី (Surat Thani) ប្រទេស​ថៃ ភាគខាងត្បូង​បាន​ប្រទះឃើញ​ឆ្មា​របស់ខ្លួន​ឈ្មោះ ផ្ល​យ (Ploy) ជួប​អា​សន្នធំ​ដោយ​ជាប់​ក្នុង​ក្រឡ​ដី​ទាន់ពេល ហើយក៏​ប្រញាប់​រត់​ទៅប្រាប់​ម្ដាយ​ឱ្យមក​មើល​។

​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប ដែល​ថត​បាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុននេះ​បង្ហាញ​ពី​សកម្មភាព​អ្នកស្រី ស៊ុម​ឈី​ត (Somchit) ម្ដាយ​របស់​យុវជន រ៉ាត់​តា​ផន សា​រីង​កាន បង្ខំចិត្ត​ប្រើ​អង្រែ​វាយ​បំបែក​ក្រឡ​នេះ​ដើម្បី​ជួយសង្គ្រោះ​ឆ្មា​ឈ្មោល​កន្ធាត់​អាយុ ៣ ឆ្នាំនេះ​៕ ប្រែ​សម្រួលៈ​ខុម​