ឆ្មា​កន្ធាត់​ដ៏​គួរឱ្យ​ស្រលាញ់ Bazooka រកបាន​ជម្រក​ថិ​ត​ថេរ​ហើយ​

158
ចែករម្លែក

ទីបំផុតឆ្មា​មួយ​កន្ធាត់​មួយ​ក្បាល​ដ៏​គួរឱ្យ​ស្រលាញ់​ទម្ងន់ ១៥ គីឡូ​ដែលមាន​ឈ្មោះថា បា​ហ្ស៊ូ​កា (Bazooka) រកបាន​ជម្រក​ថិ​ត​ថេរ​ហើយ បន្ទាប់ពី​វា​ទៅដល់​អង្គការ​សង្គ្រោះ​សត្វ​មួយ​នៅ​រដ្ឋខា​រ៉ូ​ឡាយ​ណា ខាងជើង (North Carolina) សហរដ្ឋ​អាម៉េរិក​។
​ ​
​ឆ្មា​ឈ្មោល​នេះ ត្រូវបាន​គេ​យកទៅ​ថែទាំ​នៅ​អង្គការ​សង្គ្រោះ​សត្វ Prevention of Cruelty to Animals (SPCA) នៅ​តំបន់​វ៉េ​ក (Wake County) បន្ទាប់ពី​ម្ចាស់​របស់​វា​លាចាក​លោក​ទៅ​។​
​ ​
ឆ្មា​នេះ​ពិតជា​ធាត់​ខ្លាំងណាស់ ដល់​ថ្នាក់​ដើរ​លែង​ចង់​រួច​។ គេ​ជឿថា វា​ធាត់​មួយផ្នែក​ដោយសារ​ម្ចាស់​មុន​របស់​វា​មាន​ជំងឺ​វិកលចរិត ហើយ​ចេះតែ​ឱ្យ​ចំណី​វា​ស៊ី​មិន​ឈប់​។
​ ​
បា​ហ្ស៊ូ​កា ជា​ឆ្មា​ធាត់​ជាងគេ​បំផុត​នៅ​អង្គការ​ហើយ​វា​ត្រូវ​សម្រក​ទម្ងន់​ពាក់កណ្ដាល​ដើម្បីឱ្យមាន​រូបរាង និង​សុខ​ភាពល្អ​ធម្មតា​វិញ​។​
​ ​
អ្នកស្រី ដា​ស៊ី វែ​ន​ដឺ​ស្លី​ក (Darci Vanderslick)​អ្នកនាំពាក្យ​អង្គការ​ខាងលើ​បាន​ប្រាប់​ទី​ភ្នា​ក់ងារ​ព័ត៌មាន PA ថា “​ដំណើរការ​សម្រក​ទម្ងន់​របស់​វា​អាច​ប្រើពេល ៦​ខែ​ឬ​យូរ​ជាង​នេះ អាស្រ័យ​លើ​វា​ហាត់ប្រាណ​បាន​ច្រើន​ប៉ុណ្ណា​”៕ ប្រែ​សម្រួលៈ ខុម