ឆ្មា​ឈ្មោល​រោគ​ចិត្ត​លួច​តែ​ខោអាវ​ទ្រនាប់​ស្រីៗ ធ្វើឱ្យ​ម្ចាស់​ខ្មាស​គេ

1257
ចែករម្លែក

​ឆ្មា​ឈ្មោល​មួយ​ក្បាល​បានធ្វើឱ្យ​ម្ចាស់​របស់​វា​ខ្មាស​គេ​យ៉ាងខ្លាំង​បន្ទាប់ពី​វា​បាន​លួច​ខោអាវ​ទ្រនាប់ របស់​ស្រីៗ​ដែល​រស់នៅ​ក្បែរ​ខាង​។
​ ​
​ឆ្មា​ឈ្មោល​រោគ​ចិត្ត​ឈ្មោះ បា​ស៊ី​ល (Basil) ខាងលើនេះ​បាន​ចូល​លួច​ខោអាវ​ទ្រនាប់​របស់ អ្នកជិតខាង​នៅ​តំបន់​ហា​ណូ​វើ (Hanover) ក្រុង​ប្រៃ​ថុ​ន (Brighton) ប្រទេស​អង់គ្លេស ច្រើន​ខែ​មកហើយ​។ វា​មាន​អាយុ​ត្រឹមតែ ៣ ឆ្នាំ ឆ្មា​ក្បាលខូច​នេះ​មិន​ត្រឹមតែ​លួច​ខោអាវ​ទ្រនាប់​ទេ វា​ក៏​លួច​ស្រោមជើង​ដែរ​។​

​បន្ទាប់ពី​លួច​របស់​ទាំងអស់នេះ​មក​ដាក់​ផ្ទះ ម្ចាស់​របស់​វា​ឈ្មោះ ជេន ហ្គូ​ដ​វីន (Jane Goodwin) បាន​ស្វែងរក​ម្ចាស់​របស់​តាម​អន​ឡាញ​ដើម្បី​យក​របស់​ទាំងនោះ​ប្រគល់ឱ្យ​វិញ​។

​ជា​លទ្ធផល នារី​ម្នាក់​ឈ្មោះ រ៉ា​អែន​ណា ដ្រាំ​ម៉ុ​ន​ក្លាក (Rhianna Drummond-Clarke) និយាយថា មានពេលខ្លះ​នាង​បាន​ប្រទះឃើញ​ឆ្មា​ខាងលើ​សម្លឹង​មើលទៅ​បង្អួច​ផ្ទះ​របស់​នាង នៅពេល​ព្រឹក ហើយ​ក្រោយមក​ខោអាវ​ទ្រនាប់​របស់​នាង​ក៏​ស្រាប់តែ​បាត់​។ ជា​សំណាងល្អ ខោអាវ​ទ្រនាប់​ដែល​ឆ្មា​នេះ​លួច​យកទៅ ត្រូវបាន​ម្ចាស់​របស់​វា​ប្រគល់ឱ្យ​វិញ​ហើយ​៕ ប្រែ​សម្រួល​: ខុម