ឆ្មា​ដ៏​សែន​ឆ្លាត​ចេះ​ប្រើប្រាស់​បន្ទប់ទឹក​ដូច​មនុស្ស​

240
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​អស់សំណើច និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ឆ្មា​ដ៏​សែន​ឆ្លាត​មួយ​ក្បាល​ចេះ​ជុះ​ដាក់​បង្គន់​ចេះ​ចុច​ទឹក លាង​សម្អាត ហើយ​ថែមទាំង​ចេះ​ទាញ​ក្រដាសអនាម័យ​ជូត​ទម្លាក់​ចូល​ចាន​បង្គន់​ទៀត​។​

​សកម្មភាព​របស់​ឆ្មា​ឈ្មោល​ដ៏​គួរឱ្យ​ស្រលាញ់​ឈ្មោះ ឃែត​បឺ​រី (Cadbury) ដែល​រស់នៅ​ជាមួយ​ម្ចាស់​របស់​វា​នៅ ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ខាងលើនេះ​ពិតជា​ដូច​មនុស្ស​ពេក​ហើយ​។​

ក្នុង​វីដេអូ​ឃ្លី​ប​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ គេ​ឮ​ម្ចាស់​របស់​វា​និយាយ​ទៅកាន់​វា​ថា “​ល្អ​ណាស់ ដាក់​ក្រដាស​ចូល​បង្គន់ ក្រដាស​បង្គន់ ដាក់​ក្រដាស​ចូល​បង្គន់ ក្មេង​ល្អ​”៕ ប្រែ​សម្រួលៈ​ខុម​