ឆ្មា​មហា​សំណាង ជាប់​ក្នុង​ម៉ាស៊ីន​បោកគក់​បង្វិល​ឡើង​វិលក្បុង ៣០ នាទី​ហើយ​នៅ​អាចរ​ស់បាន​ទៀត​!

332
ចែករម្លែក

​ទូរទស្សន៍ ABC របស់​អូស្ត្រាលី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មេសា​ថា កូន​ឆ្មា​អាយុ ៦ ខែ​នៅ​រស់រានមានជីវិត​ពី​ម៉ាស៊ីន​បោកគក់​ដែល​បើក​ដំណើរការ​អស់​រយៈពេល ៣០ នាទី និង​បាន​ចេញពី​ម៉ាស៊ីន​វិញ​យ៉ាង​ភ្ញាក់ផ្អើល​។​

​ទូរទស្សន៍ ABC បាន​និយាយថា ម្ចាស់​ឈ្មោះ​គីម បួរ​កំពុង​ដាក់​ខោអាវ​បោក​ក្នុង​ម៉ាស៊ីន នៅពេលដែល​នាង​ដឹងថា​ឆ្មា​ឈ្មោះ ផ​ប់​ភី បាន​បាត់​ខ្លួន​។ ក្រុមគ្រួសារ​ដែល​រស់នៅ​ទីក្រុង​ថាស​ស្មា​នៀ​នេះ​បាននាំគ្នា​ដើររក​កូន​ឆ្មា​ញី​នេះ​ជុំវិញ​ផ្ទះ​។​

​លោកស្រី​បួរ​បាន​និយាយថា “​យើង​បាន​យកនំ​ធុង​ចេញមកក្រៅ រកមើល​គ្រប់​ទូ​ដាក់​អីវ៉ាន់​ទាំងអស់​។ យើង​បាន​ដើររក​មើល​សព្វ​ជុំវិញ​ផ្ទះ​ទាំងអស់​ប៉ុន្តែ​យើង​មិនអាចរ​កវា​ឃើញ​ទេ​។ ខ្ញុំ​រក​មិនឃើញ​វា​នៅ​កន្លែង​ណាមួយ​ទេ (​ប៉ុន្តែ​) វា​ស្រាប់តែ​លោត​ចូល​កញ្ច្រែង​ដាក់​ខោអាវ ខណៈ​ខ្ញុំ​កំពុង​រើ​ខោអាវ​មួយ​កញ្ច្រែង​ទៀត​ដាក់ចូល​ម៉ាស៊ីន​។ ឆ្មា​នេះ​ប្រហែលជា​ត្រូវ​ជាប់​ក្នុង​ម៉ាស៊ីន​ដដែល​ទេ ព្រោះ​វា​នៅសល់​ប្រហែល ១០ នាទី​ទៀត​ទើប​ចប់​បោកគក់​”​។​

​សរុបមក ផ​ប់​ភី​បាន​រស់រានមានជីវិត​ពី​ការ​បង្វិល​ចុះឡើង ៣០ នាទី​នៅក្នុង​ម៉ាស៊ីន​បោកគក់ ដោយ​រងរបួស​ក្បាល​និង​ជាំ​ពេញ​ខ្លួន​។​

​គ្រូ​ពេទ្យសត្វ​បទពិសោធន៍ ៣២ ឆ្នាំ លោក​ធី​ម ឡ និយាយថា ឆ្មា​នេះ​មានទឹក​ដក់​ក្នុង​សួត របួស​ក្បាល និង ជាំ​ក្នុង​គ្រាប់ភ្នែក ប៉ុន្តែ​វា​មិនបាន​របួស​បាក់​ឆ្អឹងឆ្អែង​នោះទេ​។

​បន្ទាប់ពី​ជួប​ហេតុការណ៍​រន្ធត់​នេះ​អស់​៣​សប្តាហ៍​មក ឥឡូវ​ឆ្មា​ផ​ប់​ភី​បាន​វិល​មករក​ស្ថានភាព​ប្រក្រតី​ឡើងវិញ​ហើយ​៕ ដោយ៖ កញ្ញាដាលីស

ផ​ប់​ភី អាច​នៅរស់​ពី​ការបោក​ក្នុង​ម៉ាស៊ីន ៣០ នាទី
#