ឆ្មា​អត់​រោម​មាន​ស្បែក​ជ្រួញ​ដូច​សត្វ​ចម្លែក​ទទួលបាន​អ្នកគាំទ្រ​យ៉ាងច្រើន​តាម​អន​ឡាញ​

1919
ចែករម្លែក

ឆ្មា​គ្មាន​រោម​រោម​ដែលមាន​ស្បែក​ជ្រួញ​ដូច​សត្វ​ចម្លែក​គួរឱ្យខ្លាច​នេះ កំពុង​ល្បីល្បាញ​ខ្លាំង​តាម អ៊ិន​ធឺ​ណិ​ត​ដោយសារ​វា​មានមុខ​ក្រ​ម៉ូ​វ​ជាប់​រហូត​។

​ឆ្មា​ពូជ Sphynx អាយុ ៥ ឆ្នាំឈ្មោះ សឺ​ឌែ​ន (Xherdan) ដែល​រស់នៅក្នុង​ប្រទេស​ស្វី​ស ជាមួយ​ម្ចាស់​ស្រី​របស់​វា សាន​ដ្រា ហ្វី​លី​ប​ពី (Sandra Filippi) អាយុ ៤៥ ឆ្នាំ​ខាងលើនេះ មានមុខ​ក្រ​ម៉ូ​វ​ដែល​មនុស្ស​ជាច្រើន​មិន​ចូលចិត្ត​។​

​ប៉ុន្តែ​ម្ចាស់​របស់​វា​ស្រឡាញ់​វា​ណាស់ ដោយ​និយាយថា “​វា​បាន​ឆក់យក​បេះដូង​ខ្ញុំ​” នៅពេល​ឃើញ គេ​ប្រកាស​តាម​អ៊ិន​ធឺ​ណិ​តរក​អ្នកយក​វា​ទៅ​ចិញ្ចឹម​។

​ហើយ​បច្ចុប្បន្ន​ឆ្មា​នេះ​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​ដល់​ទៅ​ជាង ៥.០០០ នាក់​តាម​បណ្តាញ​ទំនាក់ទំនង សង្គម​អ៊ី​ន​ស្តា​ហ្គ្រា​ម បន្ទាប់ពី​ម្ចាស់​របស់​វា​ចាប់ផ្តើម​បង្ហោះ​រូប​របស់​វា​៕ ប្រែ​សម្រួល​: ខុម​