ឆ្មា​អាច​ក្លាយជា​សម្លាញ់​បង្គួ​យ បក្សី និង​អណ្តើក​

1116
ចែករម្លែក

​អ្នកណា​មិនដឹងថា​ឆ្មា​ស៊ី​បង្គួ​យ ប៉ុន្តែ​អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ពេល​បានឃើញ រូបភាព​ទាំងនេះ​។

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​ឆ្មា​មួយ​ក្បាល​ឈ្មោះ អូ​លីវ (Olive) ដែល​ចូលចិត្ត​ចំណាយពេល​ប្រលែង​ជាមួយ​សម្លាញ់​មិន​សម​ទំនង​ទាំង ១៤ របស់​វា​រួមមាន សត្វ​បង្គួ​យ ៨ ក្បាល សត្វ​បក្សី ២ ក្បាល និង​អណ្តើក ៤ ក្បាល​។

​អ្នកស្រី អ៊ែ​លី ឃើ​ក​ភែ​ទ្រី​ក (Ali Kirkpatrick) អាយុ ៥១ ឆ្នាំ​រស់នៅ​ភូមិ​វេ​លីង​ថុ​ន (Wellington) រដ្ឋ​អូ​ហាយ​អូ (Ohio) សហរដ្ឋអាមេរិក ដែលជា​ម្ចាស់​របស់​វា​និយាយថា ឆ្មា​អាយុ ១០ ឆ្នាំនេះ​បាន​ធំ​ដឹងក្តី​ក្នុង​បរិស្ថាន​ជុំវិញ​សត្វ​ទាំងនេះ ទើបបានជា​វា​អារម្មណ៍​ស្និទ្ធស្នាល ជាមួយ​សត្វ ទាំងនេះ ដែល​អ្នក​មិន​ធ្លាប់​ដឹង និង​មិន​ធ្លាប់​បានឃើញ​ពីមុនមក​៕ ប្រែ​សម្រួល​: ខុម