ឆ្លងកាត់​ឧបសគ្គ​ផ្លូវ​ដ៏​សែនពិបាក​ថៃ​-​កម្ពុ​ជាជាង​២,០០០​គីឡូម៉ែត្រ អ៊ី​ស៊ូ​ហ្ស៊ុ ដណ្ដើមបាន​គ្រប់​ជ័យលាភី​ក្នុងការ​ប្រណាំង​យានយន្ត​ “Asia Cross Country Rally 2018”

1013
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: “ISUZU D-MAX V-Cross Blue Power 4×4” បានប្រកាស​សក្តានុពល​រថយន្ត​ប្រណាំង​បង្ហាញ​ពី​សមត្ថភាព​ខ្ពស់ រឹងមាំ ធន់​ល្អ ដណ្តើម​យកបាន​គ្រប់​ជ័យលាភី​ក្នុង​កម្មវិធី​ការប្រណាំង​រថយន្ត និង​ទោចក្រយានយន្ត​ក្រូ​ស​ខោ​ន​ទ្រី​រ៉ែ​ល​លី លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ធំ​បំផុត​ក្នុង​ភូមិភាគ​អាស៊ី “Asia Cross Country Rally 2018” ។​

​ក្នុងការ​ប្រកួត​នេះ​មាន​ក្រុម​កីឡាករ​របស់​ថៃ​ដណ្តើមយក​ជ័យលាភី​អូ​វ័រ​អ​ល​ជា​បន្តបន្ទាប់ ៤ ឆ្នាំ​ជាប់​គ្នា (​ឆ្នាំ​២០១៥ – ឆ្នាំ​២០១៨)​។ ISUZU D-MAX V-Cross ដណ្តើមបាន​ជ័យលាភី​លេខ​១​អូ​វ័រ​អ​ល ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​មោ​ឌិ​ហ្វា​យ​(T1D), ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ឌី​សែ​ល​ស្តង់ដា​(T2D) និង​ជ័យលាភី​ជា​ក្រុម ព្រមទាំង​ដណ្តើម​យកបាន​លំដាប់​លេខ​៣​និង​លំដាប់​លេខ ៤ អូ​វ័រ​អ​ល ផងដែរ ហើយ​រួម​ទាំងអស់​ទទួលបាន​៦​រង្វាន់​។​ទាំងនេះ​បញ្ជាក់​ច្បាស់​ពី​សមត្ថភាព​ខ្ពស់​ប្រសើរ​លើសលប់​ឆ្លងកាត់​ឧបសគ្គ​លើ​ដងផ្លូវ​ដ៏​សែនពិបាក​ពី​ប្រទេស​ថៃ​-​កម្ពុជា​ចម្ងាយ​ផ្លូវ​ជាង​២,០០០ គម​.​។​

​លោក ថូ​ហ្ស៊ី​អា​គិ ម៉ា​អេ​ខា​វ៉ា​ក់ ប្រធាន​ក្រុមហ៊ុន​ទ្រី​ផេ​ដ​អ៊ី​ស៊ូ​ហ្ស៊ុ សេល ខូ​អិ​ល​ធី​ឌី មានប្រសាសន៍ថា “​ក្រុមហ៊ុន​ទ្រី​ផេ​ដ​អ៊ី​ស៊ូ​ហ្ស៊ុ សេល ខូ​អិ​ល​ធី​ឌី បានផ្តល់​ការគាំទ្រ​ក្រុម​អ៊ី​ស៊ូ​ហ្ស៊ុ​ជា​បន្តបន្ទាប់​អស់​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត​ក្រូ​ស​ខោ​ន​ទ្រី​រ៉ែ​ល​លី​លំដាប់ថ្នាក់​អន្តរជាតិ​“Asia Cross Country Rally”​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ដ៏​យូរអង្វែង ជាពិសេស​មានឈ្មោះ​ល្បី​ផ្នែក​ឆ្លងកាត់​ឧបសគ្គ​នៅលើ​ដងផ្លូវ​ដ៏​សែនពិបាក​។

​លោក​បាន​បញ្ជាក់ថា ក្រុម​កីឡាករ​អ៊ី​ស៊ូ​ហ្ស៊ុ​គឺ​សុទ្ធតែជា​ម្ចាស់​អាជីវកម្ម​ដែលជា​អ្នកប្រើប្រាស់​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​ដ៏​ជំនាញ​និង​មាន​ចំណូលចិត្ត​ប្រណាំង​យានយន្ត​ជា​ចម្បង ជឿជាក់​ក្នុងការ​ជ្រើសរើស​ប្រើប្រាស់​រថយន្ដ​“ISUZU D-MAX V-Cross Blue Power 4×4” ជា​រថយន្ដ​ប្រណាំង​ប្រចាំចិត្ត “Asia Cross Country Rally 2018”​។ អ៊ី​ស៊ូ​ហ្ស៊ុ​សូម​សម្តែង​នូវ​ភាព​រីករាយ​ជាមួយ​ភាពជោគជ័យ​របស់​កីឡាករ​ជនជាតិ​ថៃ​ម្តងទៀត​ដែល “​ក្រុម​អ៊ី​ស៊ូ​ហ្ស៊ុ​” ទាំង ៣ ក្នុងនាម “​ក្រុម​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​គោក​នៃ​ប្រទេស​ថៃ សិង្ហ​បុរី អ៊ី​ស៊ូ​ហ្ស៊ុ​” អាច​ដណ្តើមយក​ជ័យជំនះ​ពី​គូរ​ប្រជែង​ដែលមាន​ទាំង​កីឡាករ​ថៃ និង​កីឡាករ​អន្តរជាតិ​ដែលមាន​បទពិសោធន៍​ខ្ពស់​ទាំង​លំដាប់​អាស៊ី និង​ពិភពលោក​នៅក្នុង​កម្មវិធី​ប្រណាំងប្រជែង​នេះ ហើយ​ដណ្ដើម​យកបាន​គ្រប់​ជ័យលាភី​គួរ​ជាទី​គាប់ចិត្ត ទទួលបាន​ជ័យលាភី​អូ​វ័រ​អ​លហើយ​រួម​ទាំងអស់​ទទួលបាន ៦ រង្វាន់ គឺ ជ័យលាភី​ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​មោ​ឌិ​ហ្វា​យ (T1D), ជ័យលាភី​ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​ស្តង់ដា (T2D) និង​ជ័យលាភី​ជា​ក្រុម ព្រមទាំង​ដណ្តើមបាន​លំដាប់​លេខ ៣ និង​លំដាប់​លេខ ៤ អូ​វ័រ​អ​ល ការប្រណាំង​ប្រជែង​នៅពេលនេះ​ទើប​ជាការ​ពិសោធន៍​ឱ្យបាន​ឃើញ​ពី​សមត្ថភាព​ខ្ពស់​ដ៏​រឹងមាំ ធន់ កម្លាំង​ខ្លាំង របស់​រថយន្ដ​អ៊ី​ស៊ូ​ហ្ស៊ុ​ក្នុងស្ថានភាព​ជា​រថយន្ត​ប្រណាំង ដែល​រឹងមាំ ធន់ កម្លាំង​ខ្លាំង មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដំណើការ​ឆ្លងកាត់​ឧបសគ្គ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​ដ៏​សែនពិបាក​។​

​ការប្រណាំង “Asia Cross Country Rally 2018” មាន​រថយន្ត​ប្រភេទ​ប៉ុង​៤ (៤x៤) ចូលរួម​ប្រណាំងប្រជែង​រួមមាន ២៧ គ្រឿង និង​មាន​ម៉ូតូ​ចូលរួម​២៩​គ្រឿង​។ កម្មវិធី​បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៨​ខែសីហា​កន្លងមក រួមទាំង​អស់​៦​ថ្ងៃ ដោយ​ឆ្លងកាត់​តាម​ដងផ្លូវ​ពិបាក​ផ្លូវ​មាន​ឧបសគ្គ​៦​កន្លែង​នៃ​ការប្រណាំង​(Leg)​ចាប់ផ្តើម​ចេញដំណើរ​ប្រកួត​ជា​ផ្លូវការ ដោយ​ចេញដំណើរ​ពី​ក្រុង​ប៉ា​តា​យ៉ា ឆ្លងកាត់​ស្រុក​កា​ប៊ិន​ប៊ុ​រី ឆ្លងកាត់​ខេត្ត​ប៊ុ​រី​រ៉ាំ​-​ឆ្លងកាត់​តាម​ច្រក​អូរ​ស្មាច់ ឆ្ពោះទៅកាន់​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ទៅ​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុង​ចម្ងាយ​ផ្លូវ​ជាង ២,០០០ គម​. ។​កីឡាករ​ចូលរួម​ប្រណាំងប្រជែង​មកពី​ប្រទេស​ចំនួន ៨ គឺ ជប៉ុន តៃវ៉ាន់ ឥ​ណ្តូ​នេ​ស៊ី កូរ៉េ កម្ពុជា ចិន ព្រុយ​ណេ និង​ថៃ ដោយមាន​លោក​ណាត់​ថាក់​ផុន អាំង​រិត​ថា​ណុន អ្នកបើកបរ និង វរសេនីយ៍ឯក ភី​រ៉ា​ក់​ផុង​សម្បត្តិ​វង្ស អ្នក​នាំ​ផ្លូវ​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​លេខ​១០១ ដណ្តើមបាន​ជ័យលាភី​នៅវេលា​ម៉ោង ១០:៤៣:២២ ដោយ​ទទួលបាន​ជ័យលាភី​លំដាប់​លេខ​១ អូ​វ័រ​អ​ល រាប់បញ្ចូល​ទាំង​ការទទួលបាន​ជ័យលាភី​លំដាប់​លេខ ១ អូ​វ័រ​អ​ល​នេះ​រយៈពេល ៤ ឆ្នាំ​ជាប់​គ្នា​ព្រមទាំង​ទទួលបាន​ជ័យលាភី​លំដាប់​លេខ​១ ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​មោ​ឌិ​ហ្វា​យ (T1D) បន្ថែម​មួយទៀត​។ ចំណែក​លោក​សិរិ​ឆ័យ ស៊ី​ចា​ក់រើន​ស៊ិន អ្នកបើកបរ និង​លោក​ប្រកប ឆាវ​ថាក់​លេ អ្នក​នាំ​ផ្លូវ រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​លេខ ១០៨ ទទួលបាន​ជ័យលាភី​លំដាប់​លេខ​១​ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​ស្តង់ដា (T2D) ។​

​សរុប​លទ្ធផល​រង្វាន់​របស់ “ISUZU D-MAX V-Cross Blue Power 4×4” ដែល​ទទួលបាន​ពី​ការប្រណាំង​ប្រជែង​ក្នុង​កម្មវិធី “Asia Cross Country Rally 2018” រួមមាន ៦ រង្វាន់ ៖១. ជ័យលាភី​លេខ ១ អូ​វ័រ​អ​ល​៖​រថយន្ត​លេខ ១០១ អ្នកបើកបរ​៖ លោក​ណាត់​ថាក់ ផុន អាំង​រិត​ថា​ណុន អ្នក​នាំ​ផ្លូវ​៖ វរសេនីយ៍ឯក ភី​រ៉ា​ក់​ផុង សម្បត្តិ​វង្ស​។​២. ជ័យលាភី​លេខ ១ ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល មោ​ឌិ​ហ្វា​យ (T1D)៖​រថយន្ត​លេខ​១០១ អ្នកបើកបរ​៖ លោក​ណាត់​ថាក់​ផុន អាំង​រិត​ថា​ណុន អ្នក​នាំ​ផ្លូវ​៖ វរសេនីយ៍ឯក ភី​រ៉ា​ក់​ផុង សម្បត្តិ​វង្ស​។​៣. ជ័យលាភី​លេខ ១ ប្រភេទ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឌី​សែ​ល​ស្តង់ដា (T2D)៖​រថយន្ត​លេខ​១០៨ អ្នកបើកបរ​៖​លោក​សិរិ​ឆ័យ​ស៊ី​ចា​ក់រើន​ស៊ិន អ្នក​នាំ​ផ្លូវ​៖​លោក​ប្រកប ឆាវ​ថាក់​លេ​។​៤.​ជ័យលាភី​លេខ​១​ប្រភេទ​ក្រុម​៖ ក្រុម​អ៊ី​ស៊ូ​ហ្ស៊ុៈ​រថយន្ត​លេខ​១០១​អ្នកបើកបរ​៖ លោក​ណាត់​ថាក់​ផុន អាំង​រិត​ថា​ណុន អ្នក​នាំ​ផ្លូវ​៖ វរសេនីយ៍ឯក ភី​រ៉ា​ក់​ផុង សម្បត្តិ​វង្ស​។ រថយន្ត​លេខ ១០៥ អ្នកបើកបរ​៖ លោក​វង្ស​វិរោត ប៉ាល​វ៉ា​ត់ អ្នក​នាំ​ផ្លូវ​៖ លោក​ថា​ន់​យ៉ាក់​ផាត់ មី​និ​ន​។ រថយន្ត​លេខ ១០៨ អ្នកបើកបរ​៖ លោក​សិរិ​ឆ័យ ស៊ី​ចា​ក់រើន​ស៊ិន អ្នក​នាំ​ផ្លូវ​៖ លោក​ប្រកប​ឆាវ​ថាក់​លេ​។ ៥. លំដាប់​លេខ ៣ អូ​វ័រ​អ​ល​៖​រថយន្ត​លេខ ១០៨ អ្នកបើកបរ​៖ លោក​សិរិ​ឆ័យ ស៊ី​ចា​ក់រើន​ស៊ិន អ្នក​នាំ​ផ្លូវ​៖ លោក​ប្រកប ឆាវ​ថាក់​លេ និង​៦. លំដាប់​លេខ ៤ អូ​វ័រ​អ​ល​៖ រថយន្ត​លេខ ១០៥ អ្នកបើកបរ​៖ លោក​វង្ស​វិរោត​ប៉ាល​វ៉ា​ត់ អ្នក​នាំ​ផ្លូវ​៖ លោក​ថា​ន់​យ៉ាក់​ផាត់ មី​និ​ន​៕ ល​