ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ខ្សែ​បង្គោល​ភ្លើង​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​

163
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ឆ្លង​ចរន្ត​អគ្គីសនី បណ្តាល​ឲ្យ​ឆាបឆេះ​បង្គោល​ភ្លើង​ដាច់​ធ្លាក់​មក​ដី ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៥ កែង​ផ្លូវ​៣៦២ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅនឹងកន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​អគ្គិភ័យ​ខាងលើនេះ បាន​ផ្ដើម​ឆេះ​ចេញពី​បង្គោល​ភ្លើង​លេខ​(​បត​262.113A)​ត្រង់ចំណុច​ផ្លូវ 255 កែង​នឹង​ផ្លូវ 362 នៅត្រង់ចំណុច​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​លី​សុខ​ហ៊ួ​បង្ក​ជា​អគ្គិភ័យ​ឆាប់ឆេះ​ឡើង​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់ មកជួយ​បាញ់​ពន្លត់​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​មួយ​ដែរ បន្ទាប់មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​យក​រថយន្ត​ចេញមក​ជួយ​អន្តរាគមន៍​ចំនួន ១​គ្រឿង​មកដល់​ផងដែរ នៅក្នុង​ហេតុការណ៍​នេះដែរ​គឺ​មិន​បណ្ដាលឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​ទេ​។

​រថយន្ត​សមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង មកជួយ​អន្តរាគមន៍​ដែរ​តែ​មិនបាន​ប្រើប្រាស់​នោះទេ ដោយ​ប្រជាពលរដ្ឋ​យក​បំពង់​តាម​ផ្ទះ​មកជួយ​អន្តរាគមន៍ បាញ់​ពន្លត់​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​ជាង ២០​បំពង់ ស្របពេល​មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង​ផង ក៏បាន​រលត់​ទាំងស្រុង​ទៅវិញ​តែម្តង​៕ ល​