ឆ្លង​ចរន្តអគ្គិសនី​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្អើល​ទាំង​ថ្ងៃ ក្នុង​ខណ្ឌ​ជ្រោយចង្វា​

820
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: អគ្គិភ័យ​មួយ​បាន​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ បង្កឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី នា​វេលា​ម៉ោង​១​និង​៤០​នាទី រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅមុខ​ផ្ទះសំណាក់​គៀន​ឃ្លាំង តាម​បណ្តា​យ​ផ្លូវ​លេខ​៦ ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​នោះ បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ខាងលើ​ឆេះឆាប​ឡើង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បង្ក​ជា​អណ្តាតភ្លើង​ឡើង​ភ្ញាក់ផ្អើល​អ្នកជិតខាង នាំគ្នា​យក​បំពង់​ធ្វើ​ការបាញ់​ពន្លត់​។ ប៉ុន្តែ​ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំងពេក ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ចេញមក​អន្តរាគមន៍ និង​ធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា មិន​ឲ្យ​រាល់ដាល​ដល់ផ្ទះ​អ្នកដទៃ​។ ក្នុង​ហេតុការណ៍​នេះ គឺ​មិន​បណ្តាល​ឲ្យ​ន​ណារ​ម្នាក់​រងរបួស​នោះទេ​៕